
កុមារភាពរបស់អ្នកណាម្នាក់ មិនមែនសុទ្ធតែល្អស្រស់បំព្រងគ្រប់ពេលនោះទេ ម្នាក់ៗសុទ្ធតែមានស្លាកស្នាមបន្សល់ពីកុមារភាពខ្លះដែលនៅសល់ក្នុងចិត្តរហូតមកដល់ពេលពេញវ័យ ដែលជាការឈឺចាប់ក៏ដូចជាមេរៀនជីវិតដែលអាចយកមករៀនបាន។
#ចង់ដឹងចង់ឮ #សុខភាពផ្លូវចិត្ត #childchoodtrauma #ស្លាកស្នាមកុមារភាព #អរគុណ #ចំណេះដឹងទូទៅ
Mar 1, 2023
21 min

ការទទួលស្គាល់ខ្លួនឯង - The Acceptance
នៅក្នុង Episode នេះ កម្មវិធីចង់ដឹង ចង់ឮ នឹងមានការចូលរួមពីវាគ្មិនកត្តិយសជាច្រេីនរូប ដែលពួកជាបុគ្គលគំរូនៅក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា (LGBT) រួមគ្នាចែករំលែកពីបទពិសោធន៏ក្រោមប្រធានបទ ការទទួលស្គាល់ខ្លួនឯង។ Episode នេះធានាមានសំណេីចលាយទឺកភ្នែក រួមជាមួយការលេីកទឹកចិត្តផងដែរ។ ជួយចែករំលែកវីដេអូនេះតាមរយៈការ Share ឬ Comment ខាងក្រោម ដេីម្បីគាំទ្រសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា (LGBT) និង កម្មវិធីចង់ដឹង ចង់ឮ ផងដែរ។
——————————————————
កុំភ្លេច Follow ពួកយេីងនៅ Instagram ផង
https://www.instagram.com/jongdeng_jongleu/
កុំភ្លេច Follow ពួកយេីងនៅ Tiktok ផង
https://vt.tiktok.com/ZSJnoWGuC/
———————————————————
Jan 26, 2023
34 min

In this new season, we will start our first episode with one of the most interesting topics, “generational gap and how it affects young adult’s mental health in Cambodia”. Understanding this will help both elderly and young adults to have more understanding & compassion toward each other's differences.
Dec 9, 2022
37 min

របួសកាយខ្លះទោះបីជាពេលជាហេីយក៏ដោយក៏នៅបានបន្សល់ស្នាមខ្លះដែរ ហេីយរបួសផ្លូវចិត្តក៏ដូចគ្នាទោះបីជាព្យាបាលបានជាសះហេីយ ក៏នៅមានថ្ងៃខ្លះលាប់មកវិញម្តងៗ ការថែរក្សានិងព្យាបាលផ្លូវចិត្តជាផ្លូវមួយវែងឆ្ងាយ ដូចការថែរក្សាផ្លូវកាយដែរ
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីដំណេីរវែងឆ្ងាយនៃការជាសះក៏ដូចជាការបន្តថែរក្សាសុខភាពផ្លូវចិត្តអោយរឹងមាំយូរអង្វែងផងដែរ
Nov 11, 2021
40 min

មានរូបមានទុក្ខ យេីងមិនអាចគេចចេញពីបញ្ហាដែលជីវិតផ្តល់អោយទេ នេះហេីយជាជីវិត តែក៏មិនមែនមានន័យថា យេីងត្រូវរស់នៅជោគជាំដោយសេចក្តីទុក្ខជារៀងរាល់ថ្ងៃដែរ
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពី យុទ្ធសាស្រ្តសំរបខ្លួនរស់នៅជាមួយបញ្ហាដេីម្បីបង្កេីនគុណភាពជីវិតប្រចាំថ្ងៃទោះបីយេីងកំពុងជួបបញ្ហាឬវិបត្តិណាមួយក៏ដោយ
Life won't get any easier we all grow stronger when we have a good coping strategy to deal with the uncertainty life throws at us. In this episode, we will discuss various coping strategy that helps us stay strong despite all the hardship in life.
Nov 2, 2021
30 min

ដំណេីរនៃការសះជាផ្លូវចិត្តរបស់មនុស្សម្នាក់មិនដូចគ្នាទេ ជំរេីសនិងរបៀបព្យាបាលក៏មិនដូចគ្នាទាំងស្រុងដែរ តែចំនុចមួយរួមដែលមានដូចគ្នានោះ គឺចំនុចផ្តេីមនៃការព្យាបាលដែលចាប់ផ្តេីមពីការទទួលយក
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីឥទ្ធិពលនៃការទទួលយកហេីយហេតុអ្វីបានដំណាក់កាលនេះសំខាន់ខ្លាំងសំរាប់ការសះជា?
Acceptance is the beginning of all healing journey. In this episode, we will discuss about the power of acceptance and how important it is in a healing journey?
Oct 25, 2021
28 min

នេះជាសម័យដែលគ្រប់គ្នាផ្តោតលេីការពង្រឹងជំនាញរឹងនិងទន់ តែមិនទាន់សូវមាននរណានិយាយពីចំណេះដឹងផ្នែកអារម្មណ៍នៅឡេីយទេ តេីអ្នកចង់ដឹងថាចំណេះដឹងផ្នែកអារម្មណ៍ជាអ្វី ហេីយហេតុអ្វីបានជាវាសំខាន់?
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាអត្ថប្រយោជន៏នៃចំណេះដឹងផ្នែកអារម្មណ៍ក្នុងការបង្កេីនគុណភាពជីវិតប្រចាំថ្ងៃ?
We are working on so many skills to improve our career but we might have neglect one important skill, as a human, understanding emotion is necessary for life fulfillment. In this episode, we are going to discuss emotion and why all emotions are valid?
Oct 18, 2021
39 min

ធ្លាប់អត់? មានពេលខ្លះដែលយេីងធ្វេីឬនិយាយអ្វីដែលយេីងមិនបានតាំងចិត្តដោយសារយេីងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន? ភាគច្រេីនអ្នកណាក៏ធ្លាប់ដែរ នេះមកពីកូនក្មេងនៅក្នុងខ្លួនរបស់យេីងធ្វេីទុក្ខ
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីការប៉ះទង្គិចផ្លូវចិត្តនៅវ័យកុមារ ក៏ដូចជាផលប៉ះពាល់ដល់គុណភាពជីវិតនៅពេលដែលយេីងធំពេញវ័យនិងវិធីសាស្រ្តក្នុងការជួយអោយជាសះពីរបួសនេះ?
In this episode, we will discuss childhood trauma. We will dive deep into understanding the effect of childhood trauma that results in our adult life and also what can we do to eliminate causing this kind of scar to our child?
Oct 11, 2021
1 hr 7 min

អាចទេ? ទទួលយកខ្ញុំជាខ្ញុំ? បេីសិនពាក្យថាគ្រួសារមានន័យថា ស្រលាញ់គ្មានលក្ខខ័ណ្ណនោះ អាចទេ?ដែលទទួលយកថាខ្ញុំមិនអាចស្រលាញ់ភេទផ្ទុយគ្នាបាន តំលៃរបស់ខ្ញុំមិននៅលេីត្រឹមតែភេទនោះទេតែអត្តចរិក ការខិតខំប្រឹងប្រែង និង សមត្ថភាពរបស់ខ្ញុំ។
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីបញ្ហាសុខភាពផ្លូវចិត្តដែលកេីតមានឡេីងក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា ថាតេីការគាំទ្រពីគ្រួសារនិងសង្គមមានសារៈសំខាន់សំរាប់ពួកគាត់យ៉ាងណាដែរ?
Acceptance is an important part of helping people in the LGBT community feel loved and accept by society. In this episode, we will discuss how important is acceptance as a family member and society.
Oct 6, 2021
26 min

ហេតុអ្វីខ្ញុំខុសគេ? ជាសំណួរមួយដែលមនុស្សមួយចំនួនតែងតែសួរខ្លួនឯង ជាពិសេសនៅពេលយេីងមានទំនោរប្លែកពីអ្វីដែលសង្គមបានកំណត់ ហេីយវាជាសំណួរមួយដែលមានទំងន់ធ្ងន់ហេីយបង្កអោយមានស្លាកស្នាមផ្លូវចិត្តជាខ្លាំង
ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីបញ្ហាសុខភាពផ្លូវចិត្តដែលកេីតមានឡេីងក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា ថាតេីពួកគាត់ទទួលផលប៉ះពាល់អ្វីខ្លះនៅពេលដែលគាត់ទទួលអារម្មណ៍ថាគាត់ខុសគេ ហេីយមានអ្វីខ្លះដែលសង្គមគួរស្វែងយល់ពីពួកគាត់?
Why am I different? Why do I find same-sex people attractive? Living with these kinds of questions isn't easy. Most of the time one may feel like the black sheep in a society that cherishes opposite-sex attraction. In the episode, we will discuss a struggle being an LGBTQ in Cambodia.
Sep 27, 2021
55 min
Load more
