Dhamma City
Dhamma City
Dhamma City
៧-ថ្វាយបង្គំសុំសេចក្តីសុខៈ ឥច្ចេវមច្ចន្ត នមស្សនេយ្យំ...
3 minutes Posted Apr 8, 2016 at 5:57 am.
0:00
3:34
Download MP3
Show notes
ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ
បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោ។
ប្រែៈ ខ្ញុំសូមនមស្ការ លើកហត្ថាឱនសិរសី
បង្គំគុណទាំងបី ខ្ពស់លើសលប់លោកា
សូមបុណ្យកងកុសល ឲ្យបានដល់យើងខ្ញុំណា ពេញពោរស្មើធារា ដូចជលសាធំទូលាយ ។
សូមឲ្យកំចាត់បង់ អពមង្គលទាំងឡាយ
ឲ្យចៀសចេញចាកឆ្ងាយ ក្តីអន្តរាយកុំបីមាន ។
ដោយកម្លាំងអានុភាព បុញ្ញលាភជាប្រធាន
កងបុញ្ញរាសីមាន សូមបានក្សាន្តកុំមានមោះ ។
ដោយគុណនមស្ការ ត្រៃរតនាប្រសើរខ្ពស់
សូមអានិសង្សនោះ ដាក់ដល់ស្ថាននិព្វានហោង ។