បទសម្ភាស
បទសម្ភាស
RFI ខេមរភាសា / Khmer
នៅរៀងរាល់​ថ្ងៃ យើង​នឹង​ជួប​សម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ភ្ញៀវប្រចាំថ្ងៃ - លោកស្រីថុក ញុំ៖ កូវីដ និងគ្រឿងញៀនបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា
ថ្ងៃចន្ទនេះ​ គឺជាទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិចពិភព​លោកលើក​ទី២៧​ និងលើកទី១៧​នៅកម្ពុជា​។​ នៅថ្ងៃនេះ ​ជនជាតិដើម​ភាគតិច​នៅកម្ពុជា​បានរៀបចំ​កម្មវិធី​អបអសាទរ​ ដោយបើក​កិច្ចប្រជុំ​ជជែក​ពិភាក្សាគ្នា​តាមប្រព័ន្ធ​វីដេអូ​ZOOM ​ក្រោមប្រធានបទ​«រដ្ឋាភិបាល​ពិភពលោក​នឹងមិនបោះបង់​ចោលនរណា​ម្នាក់ឡើយ​៖ជនជាតិដើម​ភាគតិច​ និងការទាម​ទារ​ឱ្យមានកិច្ចគាំពារ​សង្គម​ដាច់ដោយឡែក»​។ លោកស្រីថុក ញុំ ​អ្នកសម្របសម្រួល​អង្គការជនជាតិ​ដើមភាគតិច​អភិវឌ្ឍកសិកម្ម​នៅកម្ពុជា​ បានលើកឡើងថា ​ជនជាតិដើមភាគតិច​នៅកម្ពុជា​នៅមានបញ្ហា​ប្រឈម​ជាច្រើនដែលកំពុង​ជួបប្រទះនាពេល​បច្ចុប្បន្ននេះ។​ លោកស្រីគូសបញ្ជាក់ថា​ បញ្ហាប្រឈម​ចម្បង​ជាងគេ​ គឺការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​ និងការចរាចរ​ក៏ដូចជាប្រើប្រាស់​គ្រឿងញៀន​នៅក្នុងតំបន់​ដែលជនជាតិ​ដើមភាគតិច​រស់នៅ។​
Aug 9, 2021
10 min
ភ្ញៀវប្រចាំថ្ងៃ - លោក មឿន តុលា៖ ការ​បើក​ព្រំដែន​ឡើង​វិញ នឹង​ជួយ​ដោះស្រាយ​ការ​ខ្វះខាតព្រមទាំង​ហានិភ័យ​ឆ្លង​កូវីដ​ដល់​ពលករ​ខ្មែរ​នៅ​ថៃ
តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ព្រំដែន​ជាមួយ​ថៃ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​មក ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​កក​ស្ទះ​នៅ​តំបន់​ព្រំដែន ក្នុង​គោល​បំណង​វិល​ចូល​កម្ពុជា​វិញ​ភ្លាម នៅ​ពេល​មាន​ការ​បើក​ព្រំដែន​ឡើង​វិញ។ លោក​មឿន ​តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស (សង់​ត្រាល់​) បាន​បញ្ជាក់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​មក​ប្រមូល​ផ្តុំគ្នា​ដូច្នេះ គឺ​ដោយ​សារ​តែ​ពួក​គេ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​កំពុង​ខ្វះខាត​ស្បៀង​អាហារ​សម្រាប់​បរិភោគ​។ លោក​អះអាង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បើក​ព្រំដែន​ឡើង​វិញ ហើយ​កាន់​តែ​ឆាប់​ទៀត​នោះ វា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ទាំង​អស់​នេះ​។
Aug 8, 2021
11 min
ភ្ញៀវប្រចាំថ្ងៃ - បណ្ឌិត ឈាង វណ្ណារិទ្ធ៖ឱកាសនិងបញ្ហាប្រឈមដើរទន្ទឹមគ្នាពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ
នៅថ្ងៃទី៨សីហា​ស្អែកនេះ គឺជាខួប៥៤ឆ្នាំ​នៃការ​បង្កើ​ត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ អាស៊ានដែល​កំពុងមានបញ្ហាប្រឈមធំៗ​មួយចំនួនកើតឡើង គឺកូវីដ១៩ និង​វិបត្តិផ្ទៃក្នុង​របស់​ប្រទេសមួយចំនួនដែលបាន​ក្លាយទៅជាសង្គ្រាមស៊ីវិលដូច​នៅភូមា។ នៅឆ្នាំក្រោយនេះ ដល់វេន​កម្ពុជាធ្វើជាម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ានបន្ត​ពីប្រទេសប៊្រុយណេ​។ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី ថ្លែង​ថា​ ឱកាសនិងបញ្ហាប្រឈមនឹង​ដើរទន្ទឹមគ្នា នៅ​ពេល​កម្ពុជាធ្វើជាប្រធានអាស៊ាន​នាឆ្នាំ​ក្រោយនេះ។
Aug 7, 2021
12 min
ភ្ញៀវប្រចាំថ្ងៃ - លោក ឃួង ស្រេង៖ ដាច់ខាតមិនឲ្យមានករណីទារលុយក្រៅផ្លូវការពីគ្រួសារអ្នកជំងឺ ឬអ្នកចាក់វ៉ាក់សាំង
ឆ្លើយតប​នឹងការផ្សព្វផ្សាយ​មួយចំនួនថា​ មានការទារលុយក្រៅផ្លូវ​ការពីសំណាក់​សមត្ថកិច្ច ​ឬអ្នក​ចាក់​វ៉ាក់សាំង​នោះ លោក ​ឃួង ស្រេង ​បានប្រកាសដាច់ខាតថា​ មិនឲ្យ​មានករណីនេះ​កើតឡើងទេ​។​ ជាមួយនឹងការ​ច្រាន​ចោល​ករណី​ទារលុយម្នាក់២ម៉ឺនរៀល​នៅសាលាបឋមសិក្សា​ស្ទឹងមានជ័យ​ និង​ករណី​ទារលុយ៤ម៉ឺនរៀល​នៅស្តាតអូឡាំពិក​ អភិបាល​រាជធានីភ្នំពេញ បាន​កោតសរសើរ​ដល់សមត្ថកិច្ច​ និង​ក្រុមគ្រួពេទ្យថា​បានធ្វើការងារនេះ​ប្រកបដោយ​វិជ្ជាជីវៈ​។ ​បើតាម លោក ឃួង ស្រេង ​អាជ្ញាធរ​កំពុងតែ​ប្រយុទ្ធនឹងជំងឺ​កូវីដ១៩បំប្លែងថ្មី​ជាមួយនឹងការព្រួយបារម្ភ​។ ដូច្នេះ​លោកអំពាវនាវ​ឲ្យពលរដ្ឋ​ចូលរួមការពារខ្លួន​ទាំងអស់គ្នា​។
Aug 6, 2021
9 min
ភ្ញៀវប្រចាំថ្ងៃ - លោក គង់ រតនៈ៖ ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍គួរតែ ធ្វើយ៉ាងណាទៅជាច្បាប់ដែលផ្តល់ប្រយោជន៍សម្រាប់ទាំងអស់គ្នា
ក្រសួង​សាធារណការ​ និងដឹកជញ្ជូន ​កាលពីថ្ងៃពុធ​ម្សិលមិញ​ រួមនឹងភាគី​ពាក់ព័ន្ធ​ បានបើកកិច្ចប្រជុំ​មួយតាម​ប្រព័ន្ធអនឡាញ​ស្តីពីការពិនិត្យ ​និងពិភាក្សាស្វែងរក​ធាតុចូលជុំវិញ​ការធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក​។​ លោក គង់ រតនៈ ​អ្នកជំនាញ ​និងជាអ្នកពិគ្រោះ​យោបល់​ផ្នែកសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ សម្តែងនូវការគាំទ្រ​ចំពោះការរៀបចំ​ធ្វើវិសោធនកម្ម​ច្បាប់នេះ ​ដោយលោក​លើកឡើងថា​ច្បាប់ចរាចរណ៍​ផ្លូវគោក ​ដែលមានកន្លងមក​ គឺជាច្បាប់មួយល្អហើយ ​ក៏ប៉ុន្តែការ​អនុវត្ត​មិនទាន់បាន​ពេញលេញ​។
Aug 5, 2021
11 min
ភ្ញៀវប្រចាំថ្ងៃ - ឧកញ៉ា លឹម ហេង៖ រដ្ឋាភិបាលកំពុងពិចារណាវិធានការចត្តាឡីស័កពិសេសដល់អ្នកវិនិយោគ ដែលមកកម្ពុជារយៈពេលខ្លី
កម្ពុជារយៈពេលខ្លីវិស័យឯកជន​នៅក្នុងកិច្ចប្រជុំ​មួយតាមអនឡាញ​ជាមួយនឹង​ លោក អូន ព័ន្ធមុន្នីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានបង្ហាញពី​កង្វល់​ចំពោះវិធានការ​សម្រាប់​វិនិយោគិន​ចូលមកកម្ពុជា ​ដូចជាការធ្វើ​ចត្តាឡីស័ក​ចំពោះអ្នក​ចាក់វ៉ាក់សាំងហើយ​២ដូស​ ការដាក់ប្រាក់តម្កល់​ និងចំណុចមួយ​ចំនួនទៀត​ អាចជាឧបសគ្គ​ក្នុងការរារាំង​អ្នកវិនិយោគ​មកពីក្រៅប្រទេស​។​ ក៏ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​មិនបានឆ្លើយតប​ជាវិជ្ជមាន​នៅឡើយទេ ​នូវចំណុចខ្លះ​ ដូចជាការកាត់បន្ថយ​រយៈពេល​ធ្វើចត្តាឡីស័ក​ជាដើម​ ដោយសារអំឡុង​ពេលនេះ ​កម្ពុជា​កំពុងបន្ត​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ-១៩ ​បំប្លែងថ្មី​ ដែលតា​។​ នេះបើតាម​លោកឧកញ៉ា ​លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។
Aug 4, 2021
10 min
ភ្ញៀវប្រចាំថ្ងៃ - លោក ស៊ុំ ចន្ទគា៖ អាជ្ញាធរយកចិត្តទុកដាក់ដល់ពលករខ្មែរត្រលប់ពីប្រទេសថៃដែរ តែសម្រាប់រយៈពេលខ្លីប៉ុណ្ណោះ
ពលរដ្ឋ​ និងពលករ​ខ្មែរ ដែលធ្វើការ​នៅប្រទេសថៃ ​នៅតែត្រូវជនជាតិថៃដឹក​តាមរថយន្ត​មកទំលាក់នៅ​តាមច្រករបៀងនានា ​នៅក្បែរព្រំដែន​ថៃ-កម្ពុជា ​ដែលពេលនេះព្រំដែន​ត្រូវបានបិទ​ ដើម្បី​ការពារ​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩​ បំប្លែង​ខ្លួនថ្មី ​ដែលតា​។​ លោក ស៊ុំ ចន្ទគា ​មន្ត្រីឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​ ថ្លែងឲ្យដឹងថា​ពលករខ្មែរ​ទាំងនោះ ​ត្រូវបានស្វះស្វែង​ជួយពីសំណាក់​អាជ្ញាធរខ្មែរ​ និងស្ថានអគ្គកុងស៊ុល​ខ្មែរប្រចាំខេត្ត​ស្រះកែវ​ប្រទេសថៃ​ផងដែរ​។ ក៏ប៉ុន្តែ​លោកថា នោះជាយន្តការ​សម្រាប់ជួយ​សង្គ្រោះ​រយៈពេលខ្លី​ប៉ុណ្ណោះ ​ដោយសារវានឹង​ប្រឈមហានិភ័យ​ខ្ពស់ប្រសិន​បើពលករខ្មែរ​សម្រុកមក​ប្រទេសវិញ​ដូចទឹក​បាក់ទំនប់​។
Aug 3, 2021
12 min
ភ្ញៀវប្រចាំថ្ងៃ - លោក ង៉ូវ កាង៖នៅពេលធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ហើយមិនរាយការណ៍គឺស្មើនឹងធ្វើបាបខ្លួនឯង
ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី២៩ ​កក្កដា​ សម្រេចដាក់​ឲ្យអ្នកជំងឺ​កូវីដ១៩ ​កម្រិតស្រាល ​អាចព្យាបាល​នៅតាមផ្ទះ​ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស ​បន្ទាប់ពី​រាជធានីភ្នំ​ពេញ ​និងខេត្តកណ្តាល​ អនុវត្ត​វិធីបែបនេះបាន​ជាង២ខែ​មកនោះ​។​ លោក ង៉ូវ កាវ​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បានគូសបញ្ជាក់ថា​ នៅពេល​ធ្វើតេស្ត​រកឃើញ​វិជ្ជមានកូវីដ១៩​ហើយ ​គឺចាំបាច់ត្រូវ​រាយការណ៍​ជូនអាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បីទទួល​បានសេវា​ប្រឹក្សាយោបល់​។​ លោកថា ​ប្រសិនបើ​មិនរាយការណ៍​ទេគឺស្មើនឹង​ធ្វើបាបខ្លួនឯង​នៅពេលស្ថានភាព​ជំងឺធ្លាក់ដុនដាប​។
Aug 2, 2021
11 min
ភ្ញៀវប្រចាំថ្ងៃ - លោក គី សេរីវឌ្ឍ៖ត្រឹម១ឆ្នាំតទៀត សេដ្ឋកិច្ចកម្ពុជាអាចទប់ទល់នឹងកូវីដបាន តែបើកូវីដអូសបន្លាយ អាចនឹងប្រែប្រួល
លោក ហ៊ុន សែន ​នៅព្រឹកមិញ​នេះអាងថា​ រដ្ឋាភិបាល​កម្ពុជា ​នឹងមិនដួលរលំ​ដោយសារ​វិបត្តិ​ថវិកាទេ ​ខណៈចំណូល​ពន្ធរំពឹង​បាន៥ពាន់លាន​ដុល្លារ​ក្នុង១ឆ្នាំ​។​ លោកបណ្ឌិត ​គី សេរីវឌ្ឍ ​អ្នកវិភាគ​សេដ្ឋកិច្ច​នៃរាជបណ្ឌិតសភា​កម្ពុជា​មើលឃើញថា​  រយៈពេលត្រឹម១ឆ្នាំទៀត​ សេដ្ឋកិច្ច​កម្ពុជា​អាចទប់ទល់​នឹងកូវីដបាន​ តែបើកូវីដអូស​បន្លាយ​ នោះសេដ្ឋកិច្ច​កម្ពុជា​អាចនឹងប្រែប្រួល​។
Aug 2, 2021
11 min
ភ្ញៀវប្រចាំថ្ងៃ - វេជ្ជបណ្ឌិត នុត សម្បត្តិ៖ការអនុញ្ញាតឲ្យព្យាបាលកូវីដ១៩នៅតាមផ្ទះជាការសម្រាលបន្ទុកគ្រូពេទ្យ
ក្រសួង​សុខាភិបាល​នៅថ្ងៃទី២៩​កក្កដាបាន​អនុញ្ញាត​ឲ្យ​មាន​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​នៅ​តាម​ផ្ទះ នៅ​ក្របខណ្ឌទូទាំង​ប្រទេស។ ការ​សម្រេចនេះ​ធ្វើឡើង​ស្រប​ពេល​វីរុស​​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ (Delta) កំពុង​ឆ្លង​ទៅក្នុង​សហ​គមន៍។ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា គាំទ្រនឹង​យន្តការនេះ។ បើតាមលោក​វេជ្ជបណ្ឌិត ការ​អនុញ្ញាតឲ្យ​ព្យាបាលកូវីដ១៩​នៅតាម​ផ្ទះ គឺជាការសម្រាល​បន្ទុកគ្រូពេទ្យដែលកំពុងតែមានអ្នកជំងឺច្រើន និង​ជាការ​កាត់បន្ថយ​ការចំណាយ​របស់ពលរដ្ឋដែល​ឆ្លងកូវីដ១៩​ផងដែរ។ តែបញ្ហាដែលត្រូវចោទសួរគឺចំពោះ​ប្រសិទ្ធភាពនៃការអនុវត្តន៍។
Jul 31, 2021
10 min
Load more