ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​បក្ស​ថ្មី​ៗរបស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង អាច​បន្សាប​ឥទ្ធិពល​របស់​លោក សម រង្ស៊ី និង លោក កឹម សុខា ឬទេ?
ក្រោយ​គណបក្ស​ប្រឆាំង​គីឡូ​ធ្ងន់​ត្រូវ​បាន​រំលាយ​ចោល​ ​កាល​ពី​ឆ្នាំ​២០១៧ មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​នេះ​ចំនួន​២០​រូប​រួច​មក​ហើយ​ ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ  ហើយ​ពួក​គេ​បាន​បង្កើត​គណបក្ស​ផ្សេង​រៀង​ៗ​ខ្លួន​។ ការ​ចេញ​បង្កើត​បក្ស​បែប​រាយ​ប៉ាយ​ដោយ​មន្ត្រី​នៃ​អតីតបក្ស​សង្គ្រោះ​ជាតិ​នេះ​ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​អតីត​មេដឹកនាំ​ទាំង​២​រូប​គឺ​ ​លោក សម រង្ស៊ី និងលោក កឹម សុខា នោះ​ទេ។  ហើយ​មេដឹកនាំ​ទាំង​២​រូប​នេះ​ទៀត​សោត ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា លែង​មាន​ទំនាក់​ទំនង​ស្អិត​រមួត​ដូច​មុន​ទៅ​ទៀត។ តើ​ឥទ្ធិពល​នយោបាយ​នៃ​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ទាំង​២រូប អាច​នឹង​ត្រូវ​សាប​រលាប​ឬ​ទេ ក្រោយ​ពេល​ដែល​អតីត​មន្ដ្រី​ក្រោម​បង្គាប់​របស់​ខ្លួន កំពុង​តែ​បំបែក​ខ្លួន​ជា​បំណែក​ៗ​បែប​នេះ​?
Aug 8, 2021
11 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើបំណែកតូចៗរបស់សង្គ្រោះជាតិអាចផ្គុំគ្នាវិញតាមការអំពាវនាវរបស់លោក អ៊ូ ច័ន្ទរ័ត្នទេ?
ជាថ្មីម្តងទៀត​ លោកអ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិក​គណបក្សកែទម្រង់​កម្ពុជា ​បានបង្ហាញ​ចេតនាខ្លួន​ក្នុងការបង្រួបបង្រួម​អ្នកនយោបាយ​នៃអតីតគណបក្ស​ប្រឆាំង ​ឲ្យមកជ្រកក្រោមដំបូល​តែមួយ​ ដូចកាលដែល​អ្នកនយោបាយ​ទាំងនោះ​ធ្លាប់ជ្រកក្រោម​ដំបូល​នៃអតីតគណបក្ស​សង្រ្គោះជាតិ​។​ ការបង្រួបបង្រួមគ្នា​ដែលលោកអ៊ូ ច័ន្ទរ័ត្ន​ អះអាងថា ​ដើម្បី​ចូលគ្នាជាធ្លុងមួយ​ក្នុងការប្រកួត​ប្រជែងជាមួយ​គណបក្ស​កាន់អំណាច ​នាពេលបោះឆ្នោត​ខាងមុខ​។​ ជុំវិញការបង្ហាញ​ចេតនា​របស់លោក​អ៊ូ ច័ន្ទរ័ត្ន​នេះ ត្រូវបាន​សម្តែងការ​ស្វាគមន៍​និងគាំទ្រពី​អ្នកនយោបាយ​នៃអតីត​គណបក្ស​ប្រឆាំង​ដែលបានទៅ​បង្កើត​គណបក្ស​ថ្មីរួចរាល់​។​ តើបំណែកតូចៗ​របស់​សង្គ្រោះជាតិ​អាចផ្គុំគ្នា​វិញតាមការ​អំពាវនាវ​របស់លោក​ អ៊ូ ច័ន្ទរ័ត្នទេ?
Aug 6, 2021
10 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីបក្សនយោបាយត្រូវសហការគ្នា តស៊ូមតិលើបញ្ហាបោះឆ្នោត ដែលពួកគេអះអាងថាមិនយុត្តិធម៌?
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​  កាលពីថ្ងៃចន្ទ ​ដើមសប្តាហ៍នេះ ​បានបង្ហាញពីគោលបំណង​របស់ខ្លួន​ចង់ឲ្យ​បក្សនយោបាយ​ដ៏ទៃទៀត​ ជួបពិភាក្សាគ្នា ​អំពីលទ្ធភាព​សហការគ្នា​។​ ជាកិច្ចសហការគ្នា​ តស៊ូមតិ​លើការ​កែទម្រង់​ការបោះឆ្នោត​ ដើម្បី​ធានាឲ្យការ​បោះឆ្នោត ​ប្រព្រឹត្តទៅដោយសេរី​ និងយុត្តិធម៌​។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់គណបក្ស​។ គំនិតនេះ​ ត្រូវបានគណបក្ស​នយោបាយ​មួយចំនួនទៀត​គាំទ្រ ​ប៉ុន្តែគណបក្ស​មួយចំនួន​ក៏ជំទាស់​ ដោយលើកឡើងថា​ គ.ជ.ប​ មិនមានចំណុច​ខ្វះខាត​នោះទេ។​
Aug 5, 2021
10 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានអាចជួយលើកកម្ពស់ក្រមសីលធម៌អ្នកសារព័ត៌មានកម្រិតណា?
ក្រសួងព័ត៌មាន​នៅថ្ងៃចន្ទ​ទី០២សីហា បា​នសម្រេច​បង្កើត​គណៈកម្មការ​តាមដាន ​វាយតម្លៃ ​និងលើកសរសើរ​ការអនុវត្តក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​។​ បើតាមក្រសួង​ព័ត៌មាន ​ការបង្កើត​គណៈកម្មការ​នេះឡើង ​គឺដើម្បី​តម្រង់ទិស​អ្នកសារព័ត៌មាន​ ក្នុងការបំពេញ​ភាកិច្ច​របស់ខ្លួន​ឲ្យបានត្រឹមត្រូវ​តាមក្រមសីលធម៌​ វិជ្ជាជីវៈ​ ក្នុងការលើកស្ទួយ​សេចក្តី​ថ្លៃថ្នូរ​របស់អ្នកសារព័ត៌មាន​ និងស្ថាប័ន​។ ​ទាក់ទងនឹងការ​បង្កើតគណៈកម្មា​នេះ ​សមាគម ​និងអង្គការ​ធ្វើការពាក់ព័ន្ធ​បានគាំទ្រ​នឹងសេចក្តី​សម្រេចមួយនេះ ​ក៏ប៉ុន្តែខ្លះ​ព្រួយបារម្ភ​ពីការអនុវត្ត​នីតិវិធី​របស់​គណៈកម្មការ​។​ តើការបង្កើត​គណៈកម្មការ​តាមដាន​ វាយតម្លៃ ​និងលើកសរសើរ​ការអនុវត្ត​ក្រមសីលធម៌ ​វិជ្ជាជីវៈ​សារព័ត៌មាន​អាចជួយលើក​កម្ពស់​ក្រមសីលធម៌​អ្នកសារព័ត៌​មានកម្រិតណា?​
Aug 4, 2021
16 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើនយោបាយការបរទេសចំរុះពណ៌របស់កម្ពុជា សំខាន់យ៉ាងណាសម័យកូវីដ-១៩នេះ?
នៅក្នុងពិធី​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់កុមារ​ និងយុវវ័យ​ អាយុចាប់ពី​១២ឆ្នាំ ​ដល់ក្រោម១៨ឆ្នាំ ​កាលពីថ្ងៃអាទិត្យ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​បានលើកឡើងថា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូវីដ-១៩ ​លោកថា ​កម្ពុជា​នៅតែមាន​ទំនុកចិត្ត​ជាមួយនឹង​ដៃគូ ​ដទៃទៀត ​ក្នុងនោះក៏មាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹងជំងឺឆ្លង​របស់អាមេរិក​ផងដែរ​។​ ក្រៅពីចិន ​កម្ពុជា​បានទទួល​យកជំនួយ​វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ ​ដែលផ្តល់​ដោយសហរដ្ឋ​អាមេរិក​ ជប៉ុន​ អង់គ្លេស​ អូស្ត្រាលី ​ជាដើ​ម។ ចំណុចនេះ ត្រូវលោក ​ហ៊ុន សែន ​បញ្ជាក់ថាជា​នយោបាយ​ការបរទេសចំរុះ​ពណ៌របស់កម្ពុជា​ និងថាអ្នករិះគន់លែង​និយាយអ្វីកើតថា​ ស្អីឡើង​ លោកពឹងតែចិន​ទៀតហើយ​។
Aug 3, 2021
11 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ប្រសិនបើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាអនុម័ត តើនឹងជះឥទ្ធិពលកម្រិតណា?
គណៈកម្មាធិការ​កិច្ចការបរទេស ​កាលពីថ្ងៃពុធ​សប្តាហ៍មុន​ បានអនុម័ត​ជាឯកច្ឆ័ន្ទ​លើសេចក្តី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើមន្រ្តី​ជាន់ខ្ពស់​កម្ពុជា ​ដែលតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ចាត់ទុកថា​ បានធ្វើឲ្យ​ខូចខាតនិ​ងប៉ះពាល់លទ្ធិ​ប្រជាធិបតេយ្យ​និងបញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា​។ ​មែនទែនទៅ​នេះក៏មិនមែន​ជាលើកទី១ទេ ​ដែលសមាជិក​សភាអាមេរិក​បានរៀបចំ​សេចក្តីព្រាងច្បាប់​នេះឡើង។​ កាលពីឆ្នាំ​២០១៨​ និងឆ្នាំ២០១៩ ​សេចក្តីព្រាងច្បាប់​នេះត្រូវបាន​ជាប់គាំង​ត្រឹមព្រឹទ្ធសភា​អាមេរិក​ក្នុងរដ្ឋការ​របស់លោក​ដូណាល់ត្រាំ។​ ប្រសិនបើច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​អនុម័ត​ តើនឹងជះឥទ្ធិពល​កម្រិតណា?​
Aug 2, 2021
12 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការអនុញ្ញាតការព្យាបាលកូវីដតាមផ្ទះនៅទូទាំងប្រទេសអាចអនុវត្តមានប្រសិទ្ធភាពដែរទេ?
ក្រសួង​សុខាភិបាលនាថ្ងៃទី​២៩កក្កដា​ ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​នៅ​ផ្ទះតាម​បណ្តា​ខេត្ត​ទាំង​អស់​ទូទាំង​ប្រទេស ស្រប​ពេល​វីរុស​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ដែលតា​កំពុង​ឆ្លង​ក្នុង​សហ​គមន៍។ អ្នកពាក់ព័ន្ធ សាទរចំពោះ​ការអនុញ្ញាតការព្យាបាលកូវីដតាមផ្ទះនៅទូទាំងប្រទេសនេះ ​​ ក៏ប៉ុន្តែ​រដ្ឋាភិបាលគួរពង្រឹង និងយកចិត្តទុកដាក់ចំពោះការតាមដានស្ថានភាពសុខភាពពលរដ្ឋ​ដោយ​អាជ្ញាធរនិងគ្រូពេទ្យ។ បន្ថែម​ពី​នេះ​ ក៏​ត្រូវ​បង្កើន​​​​ការ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​ការ​ព្យាបាល​កូវីដ​ដោយ​ខ្លួនឯង​នៅ​តាម​មូលដ្ឋាន ​និង​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​ផង​ដែរ​។
Aug 1, 2021
10 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖កម្ពុជាត្រូវមានតុល្យភាពការទូតក្នុងការទទួលបានវ៉ាក់សាំងជាជាងប្រើវ៉ាក់សាំងជារឿងនយោបាយ
ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ ដែលគិតមកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ។ វ៉ាក់សាំងទាំងនោះរាប់ទាំងជំនួយឥតសំណង និងការបញ្ជាទិញដោយរដ្ឋាភិបាលកម្ពុជា។ ចិនគឺជាប្រទេសនាំមុខគេ​ក្នុង​ផ្តល់​វ៉ាក់​ដល់កម្ពុជា ដែលតាមពីក្រោយ​ដោយ ជប៉ុន និងសហរដ្ឋអាមរិក ខណៈដែលអង់គ្លេស​សន្យាផ្តល់ជូនកម្ពុជាផងដែរ តាមរយៈ​យន្តការCOVAX។​ អ្នក​វិភាគ​លើកឡើងថា កម្ពុជាត្រូវប្រើនយោបាយការទូតឲ្យមានតុល្យភាព ដើម្បី​ទទួលបានវ៉ាក់សាំងពីបណ្តាប្រទេសនានា ជាជាង​ប្រើប្រាស់​វ៉ាក់សាំងជារឿងនយោបាយ។
Jul 31, 2021
9 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវិធានការទប់ស្កាត់កូវីដ Delta របស់រដ្ឋាភិបាលនៅពេលនេះ ជាការសមស្រប ឬជាការយឺតយ៉ាវ?
ដោយសារ​រកឃើញ​ថាមានការ​ឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩​ ប្រភេទ Delta​ នៅក្នុង​សហគមន៍​ រដ្ឋាភិបាល​កម្ពុជា ​កាលពីថ្ងៃពុធ​ បានចាត់វិធានការ​បន្ទាន់ ​ដោយសម្រេចបិទខ្ទប់​ខេត្តចំនួន​៨រយៈពេល១៤ថ្ងៃ ​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ភាគខាងលិច​។​ បន្ថែមពីនេះ ​រដ្ឋាភិបាល​ក៏បានប្រកាសដាក់​បំរាមគោចរ​ នៅទូទាំងខេត្ត​ រាជធានី​ ចពីម៉ោង ៩យប់​ ដល់ម៉ោង៣ទៀបភ្លឺ ​ដោយចាប់ផ្តើម​ពីរំលងអាធ្រាធ​ថ្ងៃទី២៩​ ខែកក្កដា ​ដល់ថ្ងៃទី១២​ ខែសីហាឆ្នាំ២០២១​។ តើការចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ​Delta ​ដែលជាប្រភេទ​កូវីដ​បំប្លែងថ្មី​ មានការចម្លងលឿន​ ត្រូវបានសាទរ​ និងស្របតាម​សភាពការណ៍​ឬក៏ជាការ​យឺតពេល​?
Jul 30, 2021
11 min
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការផ្តល់គ្រឿងឥសិរ្សយសថ្នាក់«មិត្តភាព»ដល់មេដឹកនាំកម្ពុជាពីសំណាក់មេដឹករុស្ស៊ីមានន័យបែបណា?
លោកវ្ល៉ាឌីមៀរ​ ពូទីន​ ប្រធានាធិបតី​នៃប្រទេស​រុស្ស៊ី​កាលថ្ងៃទី២៥​ ខែកក្កដា ​ឆ្នាំ២០២១​ បានសម្រេច​ផ្តល់គ្រឿង​ឥសិរ្សយស​ថ្នាក់ មិត្តភាពជូន​ លោកហ៊ុន សែន​ នាយករដ្ឋមន្រ្ដី​នៃកម្ពុជា​សម្រាប់​ការចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការពង្រឹង​មិត្តភាព​រវាង​ប្រជាជន​រុស្ស៊ី ​និងកម្ពុជា។​ ជាការកត់សម្គាល់ ​ការសម្រេច​ផ្តល់គ្រឿង​ឥសិរ្សយស​របស់​មេដឹកនាំ​រុស្ស៊ីនៅពេលនេះ ​គឺស្របពេល​ដែលរុស្ស៊ី ​ក៏ដូចកម្ពុជា​ និងពិភពលោកដែរ​កំពុងរងគ្រោះ​ពីការវាយប្រហារ​ដោយជំងឺ​រាតត្បាតសាកល​កូវីដ១៩​។​ ម្យ៉ាងទៀត ​ក៏ស្របពេល​ដែលកម្ពុជា ​និងមហាយក្សចិន​កំពុងមានទំនាក់ទំនង​ស្អិតរមួត​នឹងគ្នាផង​ដែរ។ ​ដូច្នេះ ​តើការផ្តល់​គ្រឿងឥសិរ្សយស​ថ្នាក់«មិត្តភាព»​ដល់មេដឹកនាំ​កម្ពុជា​ពីសំណាក់​មេដឹកនាំ​រុស្ស៊ីនៅពេលនេះ​មានន័យបែបណា?​
Jul 29, 2021
11 min
Load more