ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - បារាំង៖ ករណីឆ្លងកូវីដថ្មីកើនឡើង ចំណែកបាតុកម្ម​ប្រឆាំង​លិខិតចាក់វ៉ាក់សាំង​ផ្ទុះនៅទូទាំងប្រទេស
ប្រឈម​នឹង​រលកទី៤នៃ​ជំងឺកូវីដ មន្ទីរពេទ្យបារាំងចាប់​ផ្តើម​ជន់ជោរ​ដោយ​អ្នកជំងឺកូវីដ ចំណែក​បាតុកម្ម​ប្រឆាំង​កាតព្វកិច្ច​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩ ត្រូវ​បាន​គេរៀបចំ នៅក្នុង​ទីក្រុង ជាង ១៥០ របស់ប្រទេស​បារាំង កាលពី​ថ្ងៃសៅរ៍ ទី ៧​សីហា។ ប៉ូលិស​បារាំង​បាន​វាយតម្លៃថា គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់ដែល​មាន​ចែង​ពី​កាតព្វកិច្ច​វ៉ាក់សាំង នឹង​អាច​ទំហំទ្រង់ទ្រាយធំ ដូច​កាលពី​បាតុកម្ម​នៅថ្ងៃ​សៅរ៍សប្តាហ៍មុន ដោយ​មាន​មនុស្សចូលរួមជាង ២សែន​នាក់។ បាតុកម្ម ធ្វើឡើង នៅ​ពីរថ្ងៃ​ក្រោយ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង បានផ្តល់​សុពលភាព​លើ​ច្បាប់​ស្តីពី​កាតព្វកិច្ច​បង្ហាញ​បណ្ណសុខភាព ដូចជា​ការចាក់ថ្នាំបង្ការកូវីដ ឬ​លទ្ធផលតេស្តកូវីដអវិជ្ជមាន នៅមុនអាច​ចូល​ភោជនីយដ្ឋាន កន្លែងហាត់កីឡា ឬ​ទីកន្លែង​សាធារណៈ​ផ្សេង​ទៀត។
Aug 7, 2021
6 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង​​ផ្តល់​ធម្មនុញ្ញភាព​លើ​ច្បាប់​ស្តីពី​កាតព្វកិច្ចបង្ហាញ​បណ្ណសុខភាព
នេះ​ជា​ដំណាក់កាលចុង​ក្រោយ​មុននឹងច្បាប់​អាច​​ឈាន​ដល់​ការ​ផ្តល់​សុពលភាព និង​​ចូល​ជា​ធរមាន។​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ៥ សីហា ម្សិលមិញ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង បាន​សម្រេច​ផ្តល់​ធម្មនុញ្ញភាពច្បាប់​ស្តី​ពីកាតព្វកិច្ច​បង្ហាញ​បណ្ណ​សុខភាព​។ ចាប់​ពី​ថ្ងៃទី ៩ សីហា ទៅ ពលរដ្ឋ​បារាំង​ត្រូវ​មាន​កាតព្វកិច្ច​បង្ហាញ​បណ្ណ​សុខភាព​ បាន​ចាក់​ថ្នាំ​បង្ការ​កូវីដ​ពេញ​លេញ ឬ​មាន​លទ្ធផល​តេស្ត​កូវីដ​អវិជ្ជមាន ឬ​មាន​លិខិត​បញ្ជាក់​ថា​ទើប​បាន​ជា​កូវីដ​ មុន​នឹង​អាច​ចូល​ហាង​ទទួល​ទាន​អាហារ ឬ​ចូលមើល​កុន​...​ ប៉ុន្តែក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ច្រាន​ចោលនូវ​​ចំណុច​ខ្លះនៃ​ច្បាប់​ មាន​​ជាអាទិ៍ ការ​ឃុំ​ខ្លួន​អ្នក​វិជ្ជមាន​កូវីដ និង​ការ​បញ្ចប់​កិច្ចសន្យា​ការងាររបស់​អ្នក​គ្មាន​បណ្ណ​សុខភាព។
Aug 6, 2021
5 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - WHO ទទូច​សុំ​ឲ្យ​ពន្យារ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ដូស​ទី៣​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ
អង្គការ​សុខភាព​ពិភព​លោក​ (WHO) កាលពី​ថ្ងៃ​ពុធ​ ៤ សីហា​ម្សិលមិញ​ បាន​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ដូសទី៣​ ដើម្បី​ទុក​វ៉ាក់សាំងខ្លះ​ សម្រាប់​ចែកចាយ​ ដល់​ប្រទេស​ក្រីក្រ​ដែលនៅ​មិនទាន់មាន​ថ្នាំ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​។ ក៏ប៉ុន្តែ​ សហរដ្ឋ​អាមេរិកបាន​ច្រានចោល​សំណើនេះ​។   ហេតុអ្វីអាមេរិក​ ប្រឆាំងជំទាស់​ទៅនឹង​ការ​ស្នើសុំ​របស់​អង្គការ​សុខភាព​ពិភព​លោក​? ហើយថា​ តើប្រទេស​ណាខ្លះ​ ដែល​ផ្តើម​បើក​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវីដ​ដូស​ទី​៣​?
Aug 5, 2021
8 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - សំណុំរឿង​លីបង់៖ សន្នីសីទ​អន្តរជាតិ​ រំពឹង​ប្រមូល​លុយ​ជំនួយ​ ​៣៥០លាន​ដុល្លារ
ថ្ងៃទី​៤សីហានេះ គឺ​ជា​ខួប​មួយឆ្នាំក្រោយការផ្ទុះនៅកំពង់ផែក្រុងបេរូត ប្រទេស​លីបង់។ ​ការស៊ើប​អង្កេត​ពី​ព្រឹត្តិការណ៍​​ផ្ទុះ ក៏​មិនលឿន ហើយ​នយោបាយ​លីបង់​ ក៏​ជាប់​គាំង​។ ដើម្បីរកច្រកចេញពីវិបត្តិ​ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាន​ស្វះស្វែងរកការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិផង និងដាក់សម្ពាធលើមេដឹកនាំលីបង់ផង។​ ​
Aug 4, 2021
7 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - លោក​អេប្រាហ៊ីម​ រ៉ៃស៊ី​ ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី
លោក​ អេប្រាហ៊ីម​ រ៉ៃស៊ី ​ដែលជា​អ្នក​អភិរក្ស​និយមជ្រុល​ ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​ នៅថ្ងៃអង្គារ​ ទី៣​ សីហា​នេះ​។ ជាការ​គួរឲ្យ​កត់សម្គាល់​ លោក រ៉ៃស៊ី​ ឡើង​ស្នង​តំណែង​ជា​មេដឹកនាំ​ ក្នុងពេល​ដែល​ប្រទេស​ស្ថិតនៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ និង​ក្នុង​បរិបទ​នៃ​ភាពតានតឹង​ជាមួយ​សហរដ្ឋអាមេរិក​ និង​អ៊ីស្រាអែល​។   តើ​លោក អេប្រាហ៊ីម រ៉ៃស៊ី ​ជាអ្នកណា​? ហើយ​ថាតើអ្វី​ ជា​គោលនយោយបាយ​ការបរទេស​សំខាន់ៗ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី​រូប​នេះ​?
Aug 3, 2021
8 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ការប្រកួតកីឡាអូឡាំពិក៖ កីឡាការិនី​បេឡារុសដែលរិះគន់​គ្រូបង្វឹកជាតិ ត្រូវបង្ខំ​ឲ្យចាកចេញ​ពី​ជប៉ុន
អាជ្ញាធរជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ​ត្រូវ​ដោះស្រាយ​សំណុំរឿង​ដ៏ឈឺក្បាល មួយ​នៅថ្ងៃចន្ទទី ២ សីហា ២០២១។ ជា​សំណុំរឿង កីឡា និងនយោបាយការទូត បន្ទាប់​ពី​អត្តពលិករ បេឡារុស​ម្នាក់ បានរត់រក​កិច្ចការពារ​ពីប៉ូលិស ជប៉ុន នៅ​ព្រលានយន្តហោះ​ក្រុង​តូក្យូ កាលពី​ថ្ងៃ​អាទិត្យ។ កីឡាការិនី បេឡារុស នាង Kristsina Tsimanouskaya ដែលត្រូវ​ចូលរួម ក្នុងការរត់ប្រណាំង​លើ​ចម្ងាយ ២០០​ម៉ែត្រ នៅថ្ងៃ​ចន្ទ បានអះអាង​ថា នាងត្រូវ​គណៈប្រតិភូ​ជាតិ បេឡារុស បង្ខំ​ឲ្យ​ចាកចេញ ជាបន្ទាន់ពី​ប្រទេសជប៉ុន ពោល​គឺ​នៅបន្ទាប់ពី​នាង​ចេញមុខ រិះគន់​ខ្លាំងៗ គ្រូបង្វឹក និង​សហព័ន្ធកីឡាជាតិ​អូឡាំពិកបេឡារុស។
Aug 2, 2021
6 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ភូមា ៖ មេដឹកនាំ​របបសឹក​សន្យា​រៀប​ចំ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣
​ថ្ងៃទី ១​ សីហា ២០២១នេះ​ ជា​គម្រប់​៦​ខែ​គត់​ ដែល​មេដឹកនាំ​យោធា​បាន​ឡើង​កាន់​អំណាច​ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសានស៊ូជី។ តាំង​ពី​ថ្ងៃទី ១​កុម្ភៈ​២០២១​នោះ​មក ប្រទេស​ភូមា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​​បំផុត​។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប្រមុខ​ដឹកនាំ​ភូមា លោក មីន អ៊ុងឡាំង បាន​ប្រកាស​ថា​រដ្ឋាភិបាល​សឹក​ត្រៀម​សហការ​ការងារ​ជាមួយ​អន្តរការីពិសេស​របស់​អាស៊ាន និង​បាន​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​ពហុភាគី​នៅ​ពីរ​ឆ្នាំ​ខាងមុខ។
Aug 1, 2021
5 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - អាមេរិក ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ លើ​ប៉ូលិស​គុយបា ហើយ ​​ថ្នាក់ដឹកនាំ​ច្រើន​នាក់ក្នុងបញ្ជីខ្មៅ
​ប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន ពីថ្ងៃទី​៣០កក្កដា បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ លើ​មេប៉ូលិស​គុយបា ២នាក់​ ហើយ ​​មន្ត្រី​​គុយបាជា​ច្រើន​នាក់ទៀត នៅក្រសួង​មហាផ្ទៃ​ ត្រូវដាក់ឈ្មោះ​​ចូល​បញ្ជីខ្មៅ​អាមេរិក។  ទណ្ឌកម្ម​នេះ គឺ​សំដៅ​លើថ្នាក់ដឹកនាំ​ធំៗ​គុយបា ដែល​ចូលរួម​បង្គ្រាប​បាតុករ។ បាតុកម្ម ប្រឆាំងរដ្ឋាភិបាល​នៅគុយបា បាន​កើតឡើង​ប្រមាណ​២០ថ្ងៃមកហើយ តែត្រូវ​រងការ​បង្គ្រាប​យ៉ាង​ធ្ងន់ធ្ងរ​ពីសំណាក់​​ក្រុម​អាជ្ញាធរ។ ចំណែក​ អ្នក​ធ្វើ​បាតុកម្ម​ បាន​អំពាវនាវ​សុំ​អាមេរិក​​ជួយ។ សហរដ្ឋអាមេរិក​បាន​ថ្លែង​គាំទ្រ​បាតុករ​គុយបា​ និងបាន​ដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់ចំពោះ​ថ្នាក់ដឹកនាំគុយបា។​
Jul 31, 2021
7 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ប្រឈម​នឹង​ដែលតា ពិភពលោក​រឹត​បន្តឹង​វិធានការ​សាជា​ថ្មី
ដែលតា​ កំពុង​ធ្វើ​ឱ្យ​ពិភពលោក​នៅ​មិន​សុខ​​ជា​ថ្មី។ ក្តីសង្ឃឹមថា​នឹង​បាន​ដើរ​ចេញពីវិបត្តិកូវីដឆាប់ៗ កាន់តែ​ឃ្លាត​ចេញឆ្ងាយ ដោយហេតុ​តែ​​ការរីករាលដាល​នៃ​មេរោគបំប្លែងខ្លួនប្រភេទ​ដែលតា។​ ចំនួន​អ្នក​ឆ្លង​ថ្មី​ហក់ឡើងខ្លាំង នៅស្ទើរតែ​គ្រប់ទីកន្លែង មិន​ថា​នៅ​អាស៊ី ដើមបូព៌ា អឺរ៉ុប​ឬ​សហរដ្ឋ​អាមេរិក​ទេ។ ​សូម្បី​តែ​អាហ្វ្រិក​ដែល​រួច​ខ្លួន​រហូត​មក ក៏​កំពុង​ចាប់​ផ្តើម​មាន​សន្ទុះ​ចម្លង​ខ្លាំង ដូច​ជា​នៅ​សេណេហ្កាល់ ទុយនីស៊ី  អាល់ហ្សេរី ... មន្ទីរ​ពេទ្យ​ចាប់​ផ្តើម​ចាល់​ណែន ខ្វះ​អុក​ស៊ីហ្សែន​បណ្តើរៗ​ហើយ។ ប្រទេស​ជាច្រើន​នៅទូទាំង​ពិភពលោក មានអាទិ៍​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្តើម​ចាត់វិធានការ​រឹតបន្តឹង​សាជាថ្មី។
Jul 30, 2021
7 min
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - មនុស្សជាតិ​ប្រើប្រាស់អស់ធនធាន​ដែលផែនដីមានសមត្ថភាពផលិតនៅឆ្នាំ២០២១
គិតត្រឹមថ្ងៃ​ព្រហស្បតិ៍​ទី ២៩​កក្កដានេះ មនុស្សជាតិ​បាន​ប្រើប្រាស់​អស់​ធនធាន​ធម្មជាតិ ដែលផែនដី​អាច​ផ្គត់ផ្គង់​បាន សម្រាប់​ឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍​របស់​វិទ្យាស្ថានស្រាវជ្រាវ​អន្តរជាតិ Global Footprint Network ដែលមានទីតាំង​នៅ​សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ ២០២០ វិបត្តិកូវីដ​បានជួយ​ឲ្យមនុស្សចំណេញ​បាន​៣សប្តាហ៍ ពោល​គឺ​ថ្ងៃ​ដែល​មនុស្សបាន​ប្រើប្រាស់អស់ធនធាន​របស់ផែនដី បាន​រំកិល​ដល់​ថ្ងៃទី ២២​សីហា។ តើនឹង​មានអ្វីកើតឡើង បើសិន​មនុស្ស​នៅតែ​ប្រព្រឹត្ត ប្រើប្រាស់​ធនធានធម្មជាតិ ច្រើន លើស​សមត្ថភាព​ផលិត​របស់​ភពលោក​ផែនដី?
Jul 29, 2021
7 min
Load more