ទស្សនៈព្រឹត្តិការណ៍ពិភពលោក
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
RFI ខេមរភាសា / Khmer
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - វិបត្តិការទូតរុស្ស៊ី-អាមេរិក កក្រើកឡើងវិញ
ថ្ងៃទី២ សីហា ក្រសួង​ការបរទេស​អាមេរិក តម្រូវឲ្យ អ្នកការទូតរុស្ស៊ី ២៤ នាក់ ចាកចេញពី សហរដ្ឋអាមេរិក ឲ្យ បានមុន ថ្ងៃទី ៣ កញ្ញា ដ្បិតទៅទល់ពេលនោះ  ទិដ្ឋាការរបស់​ពួកគេ លែងមាន សុពលភាព។ មិនតែប៉ុណ្ណោះ អ្នកការទូតរុស្ស៊ី ដែល សម្រាប់ប្រចាំនៅសហរដ្ឋអាមេរិក អាចធ្វើការនៅទីនោះ យ៉ាងយូរណាស់គឺ ត្រឹម ៣ ឆ្នាំ។
Aug 7, 2021
5 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើក្រុមជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុជានរណា មានមុខងារអ្វី?
ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ កាល​ពីថ្ងៃទី២៦កក្កដា​កន្លងទៅ ដើម្បី​ជជែក និង​អនុម័ត​របាយការណ៍​អាកាសធាតុ​ថ្មីមួយ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមជំនាញអន្តររដ្ឋាភិបាល ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IPCC។ ជារបាយការណ៍​ដ៏​ចម្បងមួយ ដែលគេ​កំពុងទន្ទឹងរង់ចាំ។ ក៏ប៉ុន្តែ សំណួរសួរថា តើ​ក្រុមជំនាញ​អន្តររដ្ឋាភិបាល​ស្តីពី​អាកាសធាតុ​នេះ​ជានរណា ហើយ​មាន​មុខងារ​អ្វីខ្លះ?
Aug 5, 2021
4 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អូឡាំពិក២០២០នឹងជាការចងចាំមួយ ប៉ុន្តែមិនដូចអ្វីដែលជប៉ុនរំពឹង
យោងតាមសារព័ត៌មានអង់គ្លេស The Economist កម្មវីធីកីឡាអូឡាំពិកឆ្នាំ២០២០ ដែល​កំពុងប្រារព្ធក្នុងប្រទេសជប៉ុន នឹងក្លាយជាការចងចាំមួយមិនអាចបំភ្លេចបាន ប៉ុន្តែ វានឹងជាការចងចាំដែល​ម្ចាស់ផ្ទះជប៉ុនខ្លួនឯងផ្ទាល់ មិនរំពឹងទុកឡើយ។
Aug 4, 2021
6 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីអាល្លឺម៉ង់បញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូង?
កាលពីថ្ងៃចន្ទ​​២សីហាកន្លងទៅនេះ អាល្លឺម៉ង់​បាន​បញ្ជូននាវាចម្បាំងមួយគ្រឿង​ឲ្យ​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយនឹង​ចិន។ ជាទូទៅ គេ​សង្កេតឃើញ​ថា អាល្លឺម៉ង់ ដែល​មាន​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ជាមួយចិន មិនសូវ​ជា​ប្រកាន់​នូវ​ជំហរ​តឹងរ៉ឹង​ប៉ុន្មានទេ​ចំពោះ​ចិន។ ​ហេតុអ្វី​បាន​ជា​អាល្លឺម៉ង់​បញ្ជូន​នាវា​ទៅកាន់​តំបន់​សមុទ្រចិន​ខាង​ត្បូង​នៅពេលនេះ?
Aug 4, 2021
4 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - លីបង់ ៖ ហេតុ​អ្វី​ការ​អង្កេត​អំពី​​គ្រោះថ្នាក់ផ្ទុះកំពង់ផែ​បេរូត មិន​ទៅមុខ ​មួយ​ឆ្នាំក្រោយ?
នៅថ្ងៃ​ទី ៤ សីហា ២០២១ ​ស្អែក​នេះ ជា​គម្រប់​ខួប​មួយ​ឆ្នាំគត់​នៃ​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​កំពង់ផែបេរូត។ ថ្វី​បើជា​​សោកនាដកម្ម​ដ៏ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឱ្យ​ប្រទេស​លីបង់​ទាំងមូល​ធ្លាក់​ក្នុង​ភាព​បាក់ស្បាត​យ៉ាង​ខ្លាំង​ក្តី ក៏​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ណា​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​តុលាការ​កាត់​ទោសទេ។ ការ​អង្កេត​អូស​ជើង​ខ្លាំង​និង​ត្រូវ​បាន​រារាំង​ដោយ​អន្តរាគមន៍​នយោបាយ​ផ្សេងៗ។
Aug 2, 2021
4 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - បក្សប្រឆាំង និង អង្គការ​​សង្គម​ស៊ីវីល កំពុងតែ​រលាយ​បាត់​សាបសូន្យ ពី​ដែនដី​ហុងកុង
ឆ្លងកាត់២ឆ្នាំ នៃចលនាបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ យ៉ាងសកម្ម នៅហុងកុង នៅពេលនេះ អ្វីៗហាក់បាន​ស្ងប់ស្ងាត់។ ស្ងប់ស្ងាត់ មិនមែន​ដោយសារ តែ​ប្រជាជន​​ហុងកុង បានទទួលនូវអ្វីដែល​ខ្លួន​តវ៉ា​ទាមទារ​នោះទេ តែគឺដោយសារ អ្នកនយោបាយ សកម្មជន​​ប្រជាធិបតេយ្យ​សឹងតែទាំងអស់ ត្រូវគេ​ចាប់ដាក់ឃុំ ឬ​ប្រឈម​នឹងទោស​ព្រហ្មទណ្ឌ។ ច្បាប់សន្តិសុខជាតិ ដែល​គណបក្សកុម្មុយនីស្តិ​ចិន​អនុម័ត ត្រូវបាន​​អាជ្ញាធរ​ហុងកុង យក​​មក​​ប្រើជាអាវុធ  ដើម្បី​បំបិទ​សម្លេង​តវ៉ាប្រឆាំង​ទាំងអស់។ ជាងនេះ​ទៀត អង្គការ សមាគម សង្គម​ស៊ីវីល​សឹងទាំងអស់​ បាន​បិទទ្វារ​​ម្តងមួយៗ លែងមាន​​សកម្មភាព​​អ្វីទាំងអស់ ដោយសារ​តែ​ខ្លាច​រង​នូវ​​ការ​​ចាប់ទោស​អូស​​ដំណើរ ពី​សំណាក់អាជ្ញាធរហុងកុង​។
Jul 28, 2021
6 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើប្រទេសក្រីក្រទទួលជំនួយអ្វីខ្លះក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ?
នៅក្នុងពេល​ដែល​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​កំពុង​ចរចា​គ្នា ដើម្បី​ត្រៀម​បើក​សន្និសីទ​អាកាសធាតុ (COP26) នៅ​ចុងឆ្នាំ​នេះ បញ្ហា​មួយ​កំពុង​ក្លាយ​ជា​សំណុំរឿង​ចម្បង គឺ​ទាក់ទង​ទៅនឹង​ជំនួយ​ហិរញ្ញវត្ថុ​ ដើម្បី​ជួយ​ប្រទេស​ក្រីក្រទប់ទល់នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ តើ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ​នេះ​មាន​ទំហំ​ប៉ុណ្ណា ហើយ​​តើ​វា​មាន​ប្រភព​មក​ពីណា?
Jul 28, 2021
4 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីគេអាចវាស់វែងសុខុមាលភាពសង្គមតាមរយៈពន្លឺអគ្គិសនីថតពីផ្កាយរណប?
ដោយសារចំណុចខ្សោយនានានៃការប្រើប្រាស់ GDP អ្នកសេដ្ឋកិច្ចយ៉ាងច្រើនបានរើសយក កត្តាពន្លឺភ្លើងរាត្រីថតដោយផ្គាយរណប ឬការផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុង ឬក្នុងប្រទេសមួយ ជាម៉ែត្រវាស់វែងសុខុមាលភាពសង្គម។ ជាទូទៅ តំបន់ណាដែលមានភ្លើងអគ្គិសនីប្រើប្រាស់ច្រើន តែងតែមានសេវាសង្គមល្អប្រសើរជាងតំបន់ដែលគ្មានអគ្គិសនី តួយ៉ាង សាលារៀន មន្ទីពេទ្យ សកម្មភាពសេដ្ឋកិច្ច និងការដឹកជញ្ជូននានា។
Jul 26, 2021
3 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - លំហូរជនភៀសខ្លួនអារ៉ាបពីបេឡារុស សហភាពអឺរ៉ុប​ទំនងអាចទណ្ឌកម្មថ្មី ប្រឆាំង ក្រុងមីនស្ក៍
ប្រធានាធិបតីបេឡារុស កំញើញថា នឹង បណ្តោយឲ្យពួកជនអ៊ីស្លាមភៀសខ្លួនខុសច្បាប់ ដែលបំពាក់អាវុធ សម្រុកចូល ទឹកដី លីទុយអានី ដោយឆ្លងកាត់ព្រំដែន បេឡារុស។ នេះជាសេចក្តី​ថ្លែង ថ្ងៃទី២០កក្កដា ក្នុងសម័យប្រជុំស្តីអំពី អាទិភាពនយោបាយក្រៅប្រទេស។​
Jul 23, 2021
5 min
ទស្សនៈព្រឹត្តិការណ៍ពិភពលោក - វិបត្តិ​នយោបាយ​និង​កូវីដ កំពុង​ពន្លឿន​ភាព​ក្រីក្រ នៅហុងកុង
រស់​នៅក្នុង​ផ្ទះ​ដ៏​តូច​ចង្អៀត មាន​ប្រាក់​ខែ​ចាយលែង​គ្រាន់​ ... នេះ​ជា​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ហុងកុង​ រាប់​សិប​ពាន់​នាក់។ ហុងកុង​ ជា​ដែន​ដី​​ដែល​ល្បី​ថា​ប្រជាជន​មាន​ជីវភាព​ខ្ពស់​​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ដោយ​ហេតុ​មាន​​​វិបត្តិ​នយោបាយ និង​វិបត្តិ​​កូវីដ​១៩ ភាព​ក្រីក្រ​នៅហុងកុង​បាន​កើន​ឡើង​យ៉ាង​គំហុកនារយៈ​ពេល​ពីរ​​ឆ្នាំ​ចុងក្រោយ​នេះ។
Jul 21, 2021
4 min
Load more