ពេលយប់ Podcast

ពេលយប់

RFA
វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។
ប៉ូលិសថៃបញ្ជូនជនភៀសពីរនាក់ទៅឃុំខ្លួនជាបណ្ដោះអាសន្ន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ១. ប៉ូលិសថៃ បញ្ជូនជនភៀសខ្លួន លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា ទៅឃុំខ្លួនជាបណ្ដោះអាសន្ន ២. លោក ហ៊ុន សែន អះអាងថា ប្រពន្ធលោកកំពុងព្យាបាលជំងឺបន្ទាប់ពីដួល ៣. ព្រះអង្គ សយ សាធ ធ្វើធម្មយាត្រាដើម្បីស្នើរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងជជែកថា តើរដ្ឋាភិបាលគួរតែធ្វើប្រព័ន្ធធារាសាស្ត្រនៅជុំវិញបឹងទន្លេសាបដើម្បីស្ដារវិស័យកសិកម្មនិងសេដ្ឋកិច្ចដែរឬទេ? .. រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Feb 2, 2024
1 hr
IMF វាយតម្លៃថាកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងហានិភ័យ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ១. អង្គការមូលនិធិអន្តរជាតិ (IMF) ថា កំណើនសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងហានិភ័យ ២. អាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនពីររូបដោយគ្មានដីកា ៣. ពលរដ្ឋថា អាជ្ញាធរខេត្តកំពង់ឆ្នាំងលួចលក់ដីបឹងជិត៥០ហិកតារឱ្យក្រុមហ៊ុនបូមខ្សាច់ ៤. ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ បារម្ភពីជីវភាពលំបាកក្រោយពីក្រុមហ៊ុនគំរាមឈូសឆាយចម្ការដំឡូងជាច្រើនហិកតារ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Feb 1, 2024
1 hr
រដ្ឋាភិបាលត្រូវការទុនជាង១ពាន់លានដុល្លារស្តារអគារខ្មោចនៅខេត្តព្រះសីហនុ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ១. រដ្ឋាភិបាលត្រូវការទុនជាង១ពាន់លានដុល្លារដើម្បីបញ្ចប់ការសាងសង់អគារខ្មោចនៅខេត្តព្រះសីហនុ ២. លោក ហ៊ុន ម៉ាណែត ចោទកាសែតអន្តរជាតិមួយចំនួនថា ផ្សាយព័ត៌មានប៉ះពាល់ដល់មុខមាត់ខេត្តព្រះសីហនុ ៣. ជនភៀសខ្លួនមួយចំនួនក្នុងចំណោម៦នាក់ដែលកំពុងជាប់ឃុំ ត្រូវបានប្រទេសទី៣ផ្តល់សិទ្ធិជ្រកកោនជាបណ្តើរៗហើយ ៤. តើការកសាងព្រែកជីកហ្វូណនតេជោ ជាបណ្តាសា ឬ ពរជ័យសម្រាប់កម្ពុជា? ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Jan 31, 2024
1 hr
កឹម សុខា ស្នើសាលាឧទ្ធរណ៍កុំឱ្យរឹតត្បិតសេរីភាពលោកខ្លាំងពេក
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤៖ ១. មេបក្សប្រឆាំង លោក កឹម សុខា ស្នើសាលាឧទ្ធរណ៍កុំឱ្យរឹតត្បិតសេរីភាព​របស់លោក​ខ្លាំងពេក​ក្នុង​ពេល​ឃុំខ្លួន ២. ពលរដ្ឋ និងអង្គការសិទ្ធិមនុស្ស គ្មានជំនឿលើសាលាឧទ្ធរណ៍ថា អាចផ្តល់យុត្តិធម៌ដល់លោក កឹម សុខា ទេ ៣. លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទោសកសិករ និងគ្រោះធម្មជាតិ រឿងខ្វះទឹកធ្វើស្រែ ៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងជជែកគ្នាអំពីជីវិតនយោបាយរបស់លោក កឹម សុខា ... រួម​នឹង​ព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Jan 30, 2024
1 hr
Amnesty International ទាមទារឱ្យលុបចោលទោស«ក្បត់ជាតិ»លើលោក កឹម សុខា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤៖ ១. អង្គការលើកលែងទោសអន្តរជាតិ ទាមទារឱ្យអាជ្ញាធរកម្ពុជាលុបចោល​ទោស«ក្បត់ជាតិ»​ដែលគ្មាន​មូលដ្ឋានលើមេបក្សប្រឆាំង លោក កឹម សុខា ២. អ្នកសង្កេតការណ៍ មិនសង្ឃឹមថា លោក កឹម សុខា ទទួលបានយុត្តិធម៌​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​នៅថ្ងៃស្អែកឡើយ ៣. ប្រពន្ធលោក នី ណាក់ ស្នើឱ្យអាជ្ញាធរផ្ទេរលោក នី ណាក់ ពីគុកត្រពាំងផ្លុងមកឃុំ​នៅពន្ធនាគារ​ព្រៃ​សវិញ ៤. គណបក្សកម្លាំងជាតិថា គណបក្សភ្លើងទៀនប្រើអំណាច​ផ្តាច់ការបណ្ដេញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចេញ​ពីតួនាទី ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Jan 29, 2024
1 hr
កូដករណាហ្គាវើលដ៍ ស្នើលោក ហ៊ុន ម៉ាណែត ចេញមុខដោះស្រាយផ្ទាល់
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ១. កូដករណាហ្គាវើលដ៍ បន្តទាមទាររកយុត្តិធម៌ និងស្នើលោក ហ៊ុន ម៉ាណែត ចេញ​មុខដោះស្រាយ ផ្ទាល់ ២. សហគមន៍នៅខេត្តមណ្ឌលគិរី ទទូចឱ្យអាជ្ញាធរថ្នាក់ជាតិចុះស្រាវជ្រាវរកជនល្មើស​ដឹកឈើ​ទៅ​វៀត​ណាម​ ៣. យុវជនខ្មែរនៅកូរ៉េខាងត្បូង រួមគ្នាផ្សព្វផ្សាយពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៤. មន្ត្រីបក្សភ្លើងទៀននៅភ្នំពេញ រក្សាជំហរមិនចុះចូលបក្សកាន់អំណាចជាថ្នូរនឹងសេរីភាព ... រួមនឹង​ព័ត៌មាន​​សំខាន់ៗ​មួយចំនួនទៀត៕
Jan 28, 2024
1 hr
អ្នកឃ្លាំមើលរិះគន់ ការជ្រើសរើស កងអង្គរក្សបន្ថែមថា ជារឿងឥតប្រយោជន៍
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ១.អ្នកឃ្លាំមើល រិះគន់ការជ្រើសរើស កងអង្គរក្សបន្ថែមថា ជារឿងឥតប្រយោជន៍ ២. ពលរដ្ឋមួយចំនួននៅខេត្ត កំពង់ឆ្នាំង ប្រកបរបរឡើងត្នោតលក់ដោះស្រាយជីវភាព ៣. ដំណាំស្រូវ រាប់ពាន់ហិកតារនៅ ខេត្ត កំពង់ឆ្នាំង ប្រឈមខូចខាត ដោយសារគ្មានទឹកគ្រប់គ្រាន់ ៤..សម្ភាសយុវតីទូតសុច្ឆន្ទៈអង្គការការពារសិទ្ធិមនុស្សពិភពលោកជុំវិញយុទ្ធនាការជួយលើកកម្ពស់សិទ្ធិជនជាតិដើមខ្មែរក្រោម.. រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
Jan 27, 2024
1 hr
គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ចរចាបែងចែកទីតាំងឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ១. គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិចរចាបែងចែកទីតាំងឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ២. លោក ព្រាប កុល រក្សាជំហរប្ដឹង លោក យ៉ង ប៉ាក់ ទោះបីមានការសុំទោស ៣. ពលរដ្ឋតំបន់រុនតាឯក ប្រមាណ៨រយ គ្រួសារតវ៉ាក្រោយរដ្ឋាភិបាល កាត់ប្រាក់ប័ណ្ណសមធម៌ ៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីយុទ្ធសាស្ត្ររបស់គណបក្សប្រឆាំងដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភាខាងមុខ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Jan 26, 2024
1 hr
សហគមន៍ខ្មែរ ជួបប៉ូលិសអូស្ត្រាលីជជែកពីរឿងគំរាមកំហែងរបស់មន្ត្រីខ្មែរ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ១. សហគមន៍ខ្មែរ ជួបប៉ូលិសអូស្ត្រាលីជជែកពីរឿងគំរាមកំហែងរបស់មន្ត្រីរដ្ឋាភិបាលខ្មែរនៅអូស្ត្រាលី ២. អ្នកវិនិយោគក្រុមហ៊ុន ស៊ី.អាយ.ស៊ី (CIC) ម្នាក់ អះអាងថាលោក ព្រាប កុល មានឈ្មោះក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន ៣. សហគមន៍ខេត្តព្រះវិហារ ចង់ឱ្យក្រុមហ៊ុនទទួលខុសត្រូវពីផលប៉ះពាល់ដោយសារតែអាជីវកម្មរ៉ែ ៤. ក្រុមហ៊ុន អង្គរផ្លាយវូត (Angkor Plywood) ក្លាយជាក្រុមហ៊ុននាំចេញឈើខុសច្បាប់ទៅក្រៅប្រទេសធំជាងគេ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Jan 25, 2024
1 hr
HRW ស្នើឱ្យរដ្ឋាភិបាលទម្លាក់បទចោទ និងដោះលែងលោក នី ណាក់
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ១. អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើឱ្យរដ្ឋាភិបាលទម្លាក់បទចោទ និងដោះលែងលោក នី ណាក់ ជាបន្ទាន់ ២. លោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហរជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានយោធាចិនឡើយ ៣. ក្រសួងមហាផ្ទៃ រៀបចំបង្កើតបញ្ជីខ្មៅកត់ត្រាអ្នកបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ៤. តុលាការធម្មនុញ្ញថៃ រកឃើញថាមេបក្សប្រឆាំងថៃលោក ភិថា លិមចារើនរ៉ាត់ មិនមានទោសរឿងមានភាគហ៊ុនជាមួយក្រុមហ៊ុន អាយធីវី (iTV) ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Jan 24, 2024
1 hr
Load more