Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ២០២៤៖១.គណបក្សភ្លើងទៀនតែងតាំងសមាសភាពថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត បន្ទាប់ពីអ្នកដឹកនាំកំពូលៗច្រើនរូបទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ២.ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមហ៊ុនស្រាបៀ ថាជាឃាតកលាក់មុខ សម្លាប់ពលរដ្ឋក្នុងគ្រោះថ្នាក់ចរាចរណ៍៣.កសិករនៅខេត្តបាត់ដំបងចោទអាជ្ញាធរថាប្រកាន់បក្ខពួករឿងបើកទ្វារបង្ហូរទឹកដាក់ស្រូវ៤. គណៈកម្មការដែលលោក ហ៊ុន សែន បង្កើតឡើងកាលពី៩ឆ្នាំមុន ឱ្យរកឃាតកសម្លាប់លោក ជា វិជ្ជា នៅតែមិនទាន់បង្ហាញព័ត៌មានអ្វីទាំងអស់ពីឃាតកម្មនេះ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

