Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ ២០២៣៖៚អ្នកវិភាគថា ការប្តេជ្ញារបស់លោក ហ៊ុន ម៉ាណែត ការពារសន្តិភាពតាមបណ្ដាំឪពុក គឺជាការរក្សាអំណាច និងទ្រព្យសម្បត្តិត្រកូលហ៊ុន ៚ពលរដ្ឋថា រដ្ឋាភិបាលកម្ពុជាកំពុងឈានទៅរកការដឹកនាំផ្តាច់ការ បន្តវង្សត្រកូល ដូចប្រទេសកូរ៉េខាងជើង ៚វៀតណាមបើកទ្វារទឹកទំនប់វារីអគ្គិសនី បណ្តាលឱ្យជន់លិចដំណាំពលរដ្ឋក្នុងស្រុកចំនួន៦ នៅខេត្តរតនគិរី ៚ពលករខ្មែរចាញ់បោកមេខ្យល់ ធ្វើការនៅទូកនេសាទនៅម៉ាឡេស៊ី អំពាវនាវឲ្យស្ថានទូតជួយអន្តរាគមន៍បញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

