Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ ២០២២៖៚អ្នកនំាពាក្យរដ្ឋាភិបាលថា លោកអ៊ុក ទូច បើនៅកម្ពុជាអាចនឹងជាប់ទោសពីបទប្រមាថលោក ហ៊ុន សែន៚មន្ត្រីបក្សសង្គ្រោះជាតិថា លោក ហ៊ុន សែន យកព្រះមហាក្សត្រធ្វើជាខែលដើម្បីមហិច្ឆិតាវង្សត្រកូលខ្លួន៚ពលរដ្ឋនៅខេត្តព្រះសីហនុ បារម្ភពីសុវត្ថិភាព ដោយសារអំពើឧក្រឹដ្ឋកម្មកើនឡើងបង្កដោយជនជាតិចិន៚អភិបាលរងខេត្តព្រះវិហារម្នាក់រងការចោទថា ឈូសឆាយព្រៃសហគមន៍ជីអោករាប់រយហិកតា

