Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ ២០២២៖៚អង្គការអន្តរជាតិបង្ហាញ របាយការណ៍ស្តីពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់វុធជាមួយក្រុមហ៊ុនចិន រឿងជួញដូរឈើខុសច្បាប់។ ៚ តុលាការចោទសួរ លោក កឹម សុខា រឿងក្រុមយុវជនគណបក្សទៅរៀននៅក្រៅបរទេស ៚ សកម្មជនបរិស្ថាន និងអ្នកវិភាគរិះគន់ ថាលោក ហ៊ុន សែន ប្រើប្រាស់សិល្បៈជាឧបករណ៍នយោបាយ៚ ពលរដ្ឋ៤៩គ្រួសារមានជម្លោះដីធ្លីជាមួយឧកញ៉ា ជៀម ផែន បន្តសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

