Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២៖៚ អ្នកជំនាញថា កម្ពុជាគាំទ្ររបបសឹកភូមាឱ្យមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៚ គណបក្សភ្លើងទៀន និងគណបក្សផ្សេងទៀត គ្រោងដាក់ញត្តិទៅ គ.ជ.ប ទាមទារឲ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់៚ លោក ហ៊ុន សែន មិនខ្វល់ចំពោះការតវ៉ារបស់កូដករណាហ្គាវើលដ៍ ខណៈតំណាងរាស្ត្របក្សកាន់អំណាចថា កូដករ«សម្ដែង»ជាជនរងគ្រោះ៚ មន្រ្តីសង្គមស៊ីវិល រិះគន់ថា អាជ្ញាធរបរាជ័យក្នុងការបង្ក្រាបមេខ្លោងជួញដូរអាវុធនៅកម្ពុជា … រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕

