Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២៖៚ អាជ្ញាធរភ្នំពេញចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងជាអ្នកឃ្លាំមើលបញ្ហាព្រំដែននៅក្រៅប្រទេស លោក អៀ ចាន់ណា ដាក់ពន្ធនាគារ ៚ គណបក្សនយោបាយ និងសង្គមស៊ីវិលថា សាររបស់លោក ស ខេង គ្មានប្រសិទ្ធភាពរឿងបង្គាប់ឱ្យអាជ្ញាធរកុំរើសអើងនយោបាយ៚ កម្មករជាង ៤០០នាក់នៅខេត្តព្រះសីហនុ បន្តតវ៉ាទាមទារឱ្យថៅកែជនជាតិចិនបើកប្រាក់ឈ្នួល៚ វេទិកាវិទ្យុអាស៊ីសេរី នៅរាត្រីនេះ នឹងមានតំណាងបក្សប្រជាជនកម្ពុជា និងបក្សភ្លើងទៀន ជជែកពីគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

