Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ ២០២២៖៚ លោក ហ៊ុន សែន ចូលរួមសន្និសីទទឹកនៅជប៉ុន ខណៈបញ្ហាសន្តិសុខទឹកតំបន់មេគង្គកំពុងរងការចាប់អារម្មណ៍៚ ស្ថាបនិកចលនាមាតាធម្មជាតិ មិនជឿថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់រូបលោកក្នុងសំណុំរឿងញុះញង់៚ សាលាឧទ្ធរណ៍នឹងបើកសវនាការសំណុំរឿងរបស់មន្ត្រីសមាគមអាដហុក ពីបទសូកប៉ាន់សាក្សី នៅចុងខែនេះ៚ អាណាព្យាបាលសិស្ស ថាអភិបាលខេត្តកំពត កំពុងបង្វក់ខួរក្បាលក្មេងជំនាន់ក្រោយជុំវិញការតម្រូវឱ្យដាក់រូបថតលោក ហ៊ុន សែន នៅតាមថ្នាក់រៀនរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

