Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២៖៚ សកម្មជនបរិស្ថានរិះគន់ លោក ហ៊ុន សែន ដែលបន្តកាត់ដីបឹងតាមោកឲ្យប្អូនស្រីរបស់លោក៚ ពលករខ្មែរកំពុងជាប់ឃុំថា អាជ្ញាធរថៃឃុំខ្លួនពួកគេលើសថ្ងៃកំណត់អស់ជាច្រើនខែមកហើយ៚ សង្គមស៊ីវិលស្នើសមត្ថកិច្ចដាក់ទោសជនល្មើសជាជនបរទេសជាមុនសិន ទើបបណ្តេញពួកគេចេញពីកម្ពុជា៚ សហគមន៍ការពារព្រៃឈើខេត្តកំពង់ធំស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់ លើអ្នកភូមិ ៨នាក់... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត---កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាម រយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕

