Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១៖៚ មន្រ្តីបក្សប្រឆាំង និងអ្នកវិភាគថា សាររបស់លោក ហ៊ុន ម៉ាណែត ដែលដាស់តឿនដល់កងទ័ពឱ្យ ប្តូរផ្តាច់ការពារថ្នាក់ដឹកនាំប្រទេស គឺដើម្បីពង្រឹងអំណាចផ្តាច់ការ៚ អាជ្ញាធរថៃ បន្តចាប់ពលករខ្មែរជាច្រើននាក់បញ្ជូនត្រឡប់ទៅកម្ពុជាអំឡុងរាតត្បាតជំងឺកូវីដបម្លែងថ្មី៚បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) បន្តធ្វើកូដកម្ម លុះត្រាទទួលបានដំណោះស្រាយការងារ៚ ពលរដ្ឋ ៧គ្រួសាររស់នៅលើកោះទន្សាយ ក្រុងកែប មិនរំពឹងថាក្រុមហ៊ុនទ្រី ភាពជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារពួកគេឡើយ រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត

