ពេលព្រឹក
ពេលព្រឹក
RFA
“ការធ្លាក់ចុះទំនាក់ទំនងកម្ពុជា-អាមេរិក ធ្វើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក...”
59 minutes Posted Dec 13, 2021 at 6:51 pm.
0:00
59:59
Download MP3
Show notes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១៖
៚អ្នកវិភាគថាការធ្លាក់ចុះទំនាក់ទំនងកម្ពុជា និងអាមេរិកជាហេតុផលចម្បង ដែលរដ្ឋមន្រ្តីការបរទេសអាមេរិកមិនមកទស្សនកិច្ចនៅកម្ពុជា
៚ព្រះអង្គ បូរ បេត និមន្ត​ចាកចេញ​ពី​ប្រទេសថៃ​ដោយ​សុវត្ថិភាព​​ទៅជ្រកកោន​នៅលើ​ទឹកដីសេរីភាព​នៃ​ប្រទេសស្វីស
៚អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និងព្រះសង្ឃ ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សាសនា
៚អ្នកច្បាប់ភ្ញាក់ផ្អើលនឹងប្រតិកម្មក្រុមមេធាវីរដ្ឋាភិបាល ដែលគំរាមកំហែងមេធាវីអន្តរជាតិក្នុងសំណុំរឿង​កញ្ញា សេង ធារី...រួមនឹងព័ត៌មានមួយចំនួន។
---------------------
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។