Show notes
ជនភៀសខ្លួននយោបាយបក្សប្រឆាំងកំពុងរស់នៅប្រទេសថៃបារម្ភត្រូវអាជ្ញាធរថៃ និងកម្ពុជា សហការគ្នាចាប់បញ្ជូនពួកគេត្រឡប់ទៅកម្ពុជាវិញ។ កង្វល់នេះក្រោយពេលទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន បានចោទប្រកាន់សកម្មជនបក្សប្រឆាំងថា កំពុងប្រើទឹកដីថៃធ្វើជាមូលដ្ឋានវាយប្រហាររដ្ឋាភិបាលលោក ហ៊ុន សែន និងស្នើទៅភាគីថៃជួយទប់ស្កាត់។

