Show notes
អាជីវករស្នើសុំអាជ្ញាធរបើកផ្សារសាមគ្គីខេត្តប៉ៃលិន ឬហៅក្រៅថាផ្សារប៉ាហ៊ី ឲ្យពួកគាត់ចូលលក់ដូរវិញ។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្ត បានបិទខ្ទប់ផ្សារប៉ាហ៊ីជាងមួយខែមកហើយ នៅមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីបើកផ្សារឲ្យអាជីវករចូលលក់ដូរវិញនៅឡើយទេ។

