Show notes
សកម្មជនការពារព្រៃឡង់ និងមន្ត្រីសង្គមស៊ីវិល ទាមទារឱ្យសាលាដំបូងខេត្តព្រះវិហារ ត្រូវអនុវត្តច្បាប់ លើមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ដែលបើកដៃឱ្យមានសកម្មភាពកាប់ឈើទ្រង់ទ្រាយធំក្នុងតំបន់អភិរក្សព្រៃឡង់ ដឹកចូលការដ្ឋានក្រុមហ៊ុនវៀតណាមភីអ៊ិនធី(PNT Co., Ltd.) ។ ពួកគេអះអាងថា ប្រសិនបើគ្មានភ្លើងខៀវ ពីមន្ត្រីបរិស្ថាន ដែលឈរជើងនៅតំបន់នោះទេ ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ នឹងមិនអាចដំណើរការបានឡើយ។

