Show notes
គ្រួសារសកម្មជនបក្សប្រឆាំងដែលជាប់ពន្ធនាគារ កំពុងជួបទុក្ខលំបាកផ្អែកជីវភាពជាខ្លាំង ក្រោយពេលរបបលោក ហ៊ុន សែន ចាប់ប្តីរបស់ពួកគាត់ ដាក់ពន្ធនគារទាំងគ្មានកំហុសជាងមួយឆ្នាំមកហើយ ដែលធ្វើឲ្យពួកគាត់មិនមានលទ្ធភាពដោះស្រាយបញ្ហានានាដូចជាបំណុលនៅក្នុងគ្រួសារ ជាពិសេសក្នុងពេលកូវីដនេះ។ ពួកគាត់ ស្នើឱ្យរដ្ឋាភិបាលដោះលែងប្តីនិងកូនឱ្យមានសេរីភាពឡើងវិញ ព្រោះសកម្មជននយោបាយទាំងនោះមិនមានកំហុសឡើយ។ តំណាងគណបក្សកាន់អំណាច នៅតែឆ្លើយថា សំណុំរឿងរបស់សកម្មជននេះ ស្ថិតនៅក្នុងដៃរបស់តុការ ហើយរដ្ឋាភិបាលពុំមានមានសិទ្ធិសម្រេចទេ។ ចំណែកមន្រ្តីសង្គមស៊ីវិលថាការបង្ក្រាប ឬចាប់ខ្លួនសកម្មជនបក្សប្រឆាំងកន្លងមកគឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ។

