Show notes
ពលរដ្ឋក្រីក្រជិត៥០គ្រួសារ នៅតាមត្រើយខាងលិចទន្លេសាប ក្នុងសង្កាត់ទួលសង្កែទី១ ស្នើសុំរដ្ឋាភិបាល គិតគូរផ្ដល់ទីជម្រករស់នៅថ្មីជូនពួកគាត់ ក្រោយអាជ្ញាធរខណ្ឌឫស្សីកែវ ប្រើកម្លាំងចុះទៅរុះរើលំនៅឋានពួកគាត់ ដោយគ្មានផ្ដល់សំណងត្រឹមត្រូវ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងដីធ្លី ចាត់ទុកសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាននេះ ថាជាការរំលោភសិទ្ធិរស់នៅជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងជាអំពើអមនុស្សធម៌ចំពោះពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩។

