Show notes
អ្នកវិភាគ និងមន្រ្តីគណបក្សប្រឆាំងមិនជំទាស់នឹងលោក ហ៊ុន សែន ដែលមានមនោសញ្ចេតនាធ្វើមនុស្សធម៌ជួយជនរងគ្រោះ ដោយសារតែជំងឺកូវីដនៅប្រទេសមីយ៉ានម៉ា ឬភូមា(Burma) ក៏ប៉ុន្តែពួកគេជំរុញឲ្យ នាយករដ្ឋមន្រ្តី ហ៊ុន សែន មានចិត្តមេត្តា ករុណាជួយដល់ពលករខ្មែរដែលជាប់គាំងនៅប្រទេសថៃ និងពលរដ្ឋរបស់ខ្លួនកំពុងដាច់ស្បៀង។

