Show notes
តំណាងអយ្យការខេត្តព្រះវិហារ នៅថ្ងៃទី ១៦ សីហា បានចេញដីកាបញ្ជាឱ្យចូលខ្លួន ម្ចាស់ក្រុមហ៊ុនដួងស្រួច គ្រុប (DOUNG SROUCH GROUP) គឺលោក ដួង ស្រួច និងបក្ខពួក មួយចំនួនទៀត ក្នុងសំណុំរឿងបទល្មើសព្រៃឈើ ដែលប្រព្រឹត្តឡើងក្នុងដែនជម្រកសត្វព្រៃឡង់។ អ្នកឃ្លាំមើលបរិស្ថានសាទរវិធានការនេះ នឹងជំរុញឱ្យតុលាការ និងសមត្ថកិច្ច ត្រូវអនុវត្តច្បាប់ព្រៃឈើដោយមិនរើសមុខ។

