Show notes
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិ ឱ្យពិចារណាឡើងវិញ បញ្ឈប់ការផ្តល់ជំនួយនានាដល់ស្ថាប័នយុត្តិធម៌នៅកម្ពុជា។ អង្គការនេះថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាតែងទទួលរងនូវឥទ្ធិពលនយោបាយ និង ខ្វះភាពឯករាជ្យ ជាក់ស្តែងដូចជាករណីកាត់ទោសលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ ឱ្យជាប់គុករហូតដល់ពីរឆ្នាំ ទាំងដែលពួកគេពុំបានប្រព្រឹត្តិកំហុសអ្វីសោះ។

