ពេលព្រឹក
ពេលព្រឹក
RFA
ក្រុម​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​​​នៅ​សប្ដាហ៍​ទី​២ ស្នើសុំ​​ដោះលែង​ លោក រ៉ុង ឈុន និង​​សកម្មជន​សង្គម​៧​នាក់
6 minutes Posted Aug 16, 2021 at 5:37 pm.
0:00
6:14
Download MP3
Show notes
ក្រុម​អង្គការ សមាគម និង​បណ្ដាញ​ពលរដ្ឋ បន្ត​យុទ្ធនាការ​​​​​​​ទាមទារ​ដោះលែង​​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​សប្ដាហ៍​ទី​២​​​ ដោយ​​ស្នើសុំ​ឲ្យ​តុលាការ​ដោះ​​លែង​​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​​តំណាង​​ក្រុម​ប្រឹក្សា​មើល​កម្ពុជា លោក រ៉ុង ឈុន ​និង​ក្រុម​យុវជន​៧​នាក់​ទៀត​​នៃ​​ក្រុម​​ខ្មែរ​ថាវរៈ និង​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​​​​និស្សិត​បញ្ញវន្ត​ខ្មែរ​​​។​ ជាមួយ​គ្នា​នេះ មេធាវី​ការពារ​ក្ដី​​ឲ្យ​យុវជន​ការពារ​បរិស្ថាន​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ សោកស្ដាយ​ដែល​តុលាការ​ជាន់ខ្ពស់ នៅ​ថ្ងៃ​ទី​១៦ សីហា បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​របស់​ លោក យីម លាងហ៊ី យុវជន លី ចាន់ដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា។