ពេលព្រឹក
ពេលព្រឹក
RFA
អ្នកវិភាគ​ថា «ចិន​មិនទាន់​កែប្រែ​ឥរិយាបថ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ»
10 minutes Posted Aug 15, 2021 at 8:00 pm.
0:00
10:13
Download MP3
Show notes
អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​នយោបាយ មើលឃើញ​ថា ចិន​នៅ​មិនទាន់​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​ជុំវិញ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដើម្បី​ឱ្យ​មាន​តម្លាភាព ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​នៅ​កម្ពុជា​នៅឡើយទេ។ ការលើកឡើង​នេះ ស្របពេល​ដែល​ថ្មីៗនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) រកឃើញ​ថា ការសាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ដែល​ជា​ផ្នែកមួយ​នៃ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​នេះ បាន​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​បរិស្ថាន និង​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​ជិត ៥ពាន់​នាក់ បាត់បង់​ទីជម្រក។