Show notes
តុលាការខេត្តព្រះវិហារ កោះហៅតំណាងសហគមន៍ការពារព្រៃព្រះរកា ឱ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធករណីញុះញង់ ប៉ុន្តែមិនបានបញ្ជាក់ថា នរណាជាភាគីដើមបណ្ដឹងនោះទេ។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះជាការគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋដែលហ៊ានការពារព្រៃឈើ ហើយស្នើឲ្យតុលាការទម្លាក់ចោលបទចោទមកលើពលរដ្ឋ។

