Show notes
សកម្មភាពកាប់បំផ្លាញដើមឈើផលិតជ័រទឹក ដើម្បីអារច្រៀកធ្វើអាជីវកម្ម ឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា បានបំផ្លាញប្រភពចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់របស់ប្រជាសហគមន៍ ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ ក្នុងឃុំប្រមេរ របស់ខេត្តព្រះវិហារ។ ការលើកឡើងនេះ ក្រោយពីយុវជនមួយក្រុម បានចុះស្រាវជ្រាវ និងប្រមូលពត៌មាន ពីជីវភាពរស់នៅរបស់ជនជាតិដើមកួយ ដែលអាស្រ័យផលព្រៃឈើ កាលពីសប្តាហ៍មុន។

