Show notes
ពលករខ្មែរមួយចំនួននាំគ្នាដេកហាលភ្លៀងយ៉ាងលំបាកអស់ជាច្រើនថ្ងៃ នៅព្រំដែនប្រទេសថៃ ក្រោយពេលអាជ្ញាធរបិទខ្ទប់ព្រំដែនមិនឱ្យពួកគេចូលកម្ពុជា។ ពលករទាំងនោះធ្វើដំណើរមកពីតំបន់ទីក្រុងបាងកក ដើម្បីគេចចេញពីការឆ្លងជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិល យល់ថា ពលករទាំងនោះប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើអាជ្ញាធរខ្មែរមិនឆាប់ជួយដល់ពួកគាត់។

