ពេលព្រឹក
ពេលព្រឹក
RFA
​រដ្ឋសភា​អាមេរិក អនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មក្រុមមេដឹកនាំនៅកម្ពុជា
9 minutes Posted Jul 30, 2021 at 2:19 am.
0:00
9:58
Download MP3
Show notes
គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ទៀត មុននឹង​ត្រូវ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើក​យក​មក​អនុម័ត ហើយ​ត្រូវប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយជាច្បាប់​ផ្លូវការ។ មន្ត្រី​គណបក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា សេចក្តីព្រាងច្បាប់​នេះ​អាច​នឹងត្រូវ​អនុម័ត​នៅ​ដំណាច់​ឆ្នាំ២០២១នេះ ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​វិញ​យល់ថា សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះទេ។