Show notes
តុលាការក្រុងភ្នំពេញប្រកាសបន្តសវនាការលើអង្គសេចក្តីរបស់យុវជនខ្មែរថាវរៈ និងយុវជនសមាគមនិស្សិតបញ្ញវ័ន្តខ្មែរចំនួន ៧នាក់ទៅថ្ងៃទី៣១ សីហា ក្រោមហេតុផលពេលវេលាខ្លីដែលមិនអាចបន្តសួរដេញដោលបានទៀត។ សាច់ញាតិជនជាប់ឃុំស្នើតុលាការក្រុងភ្នំពេញផ្តល់យុត្តិធម៌ ដោយទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។ មន្រ្តីសង្គមស៊ីវិលសង្កេតឃើញថាដំណើរការលើសំណុំរឿងនេះអូសបន្លាយនឹងធ្វើឲ្យពួកគេបន្តជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។

