ពេលព្រឹក
ពេលព្រឹក
RFA
ក្រុមហ៊ុនសុខហ្វីនរបស់បារាំង ច្រានចោល ការចោទប្រកាន់ របស់ជនជាតិដើមព្នង ពាក់ព័ន្ធរំលោភដីធ្លី និងព្រៃឈើធំធេងក្នុងខេត្តមណ្ឌលគិរី
8 minutes Posted Jul 26, 2021 at 7:57 pm.
0:00
8:37
Download MP3
Show notes
ក្រុមហ៊ុន​សុកហ្វីន (SOCFIN-KCD) ដែល​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ខ្នាត​ធំ​មួយ​នៅ​ខេត្ត​មណ្ឌលគិរី ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ​ច្រានចោល​ចំពោះ​ការ ចោទ​ប្រកាន់​ទាំងឡាយ​ របស់​តំណាង​ជនជាតិភាគតិច​ព្នង​ជិត១រយ​គ្រួសារ (៩៧) ក្នុង​រឿង​ជម្លោះដីធ្លី​កាល​ពី​ជាង​ ៦​ ឆ្នាំ។ ក្រុមហ៊ុន​អះអាង​ថា ​ខ្លួន​បាន​ប្រតិបត្តិការ​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​វិនិយោគ​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ ​វាយតម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន ​និង​សង្គម​ត្រឹមត្រូវ​។ ប៉ុន្តែ​តំណាង​ជនជាតិដើមភាគ តិចព្នង ​បាន​ទាត់​ចោល​ចំពោះ​ការ​លើក​ឡើង​នេះ​។