ពេលព្រឹក
ពេលព្រឹក
RFA
អ្នកជំនាញថា រដ្ឋាភិបាលពុំទាន់ត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងបទល្មើស​បច្ចេកវិទ្យា​ពី​រដ្ឋបរទេសនៅឡើយទេ
7 minutes Posted Jul 22, 2021 at 7:57 pm.
0:00
7:11
Download MP3
Show notes
អ្នកជំនាញ​លើកឡើង​ថា រដ្ឋាភិបាល​នៅ​ពុំទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​ទេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​បច្ចេកវិទ្យា ឬ ការលួច​យក​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​ភ្នាក់ងារ​របស់​រដ្ឋ​បរទេស។ ការលើកឡើង​នេះ កើតមានឡើង​ក្រោយ​ក្រសួងយុត្តិធម៌​អាមេរិក រកឃើញថា ចោរ​ព័ត៌មានវិទ្យា ឬ hackers របស់​ចិន​បាន​លួច​យក​ទិន្នន័យ​ទន្លេមេគង្គ​ពី​ក្រសួង​ការបរទេស​កម្ពុជា នៅមុន​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង កាលពី​ដើម​ឆ្នាំ២០១៨ កន្លងទៅ។ ស្ថានទូត​ចិន​បដិសេធ​ព័ត៌មាន​នេះ។