Show notes
សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ធំ គឺលោក ស៊ុន ប៊ុនថុន បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃរហូតដល់ស្លាប់ ក្រោយពេលជាប់ពន្ធនាគារកាលពីឆ្នាំ២០១៩។ សាច់ញាតិសោកស្ដាយចំពោះការឃុំខ្លួនលោកកន្លងមក ដែលជាដើមហេតុធ្វើឱ្យគាត់ធ្លាក់ខ្លួនឈឺរហូតមក។ តែអាជ្ញាធរអះអាងថាការស្លាប់នេះ គឺដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងស្ថានភាពការឃុំខ្លួនកន្លងមកនោះទេ។

