Show notes
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ប្រការដែលអាជ្ញាធរភូមិ/ឃុំចុះហត្ថលេខាលើលិខិតស្នើសុំកាន់កាប់ដីធ្លី ក្នុងតំបន់ព្រៃការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននោះ គឺជាទង្វើខុសច្បាប់ ។ ការលើកឡើងនេះ បន្ទាប់អាជ្ញាធរភូមិ/ឃុំ នៅតាមបណ្តាខេត្តមួយចំនួនកំពុងមោឃភាពពាក្យស្នើសុំកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។

