ពេលព្រឹក
ពេលព្រឹក
RFA
ជនជាតិដើមព្នងខេត្តមណ្ឌលគិរី ដាក់ញត្តិនៅក្រសួងមហាផ្ទៃទាមទារដីភ្នំចំនួន២ លោក ស ថេត និង គឹម រស្មី ទិញដោយខុសច្បាប់
5 minutes Posted Jun 29, 2021 at 9:13 pm.
0:00
5:42
Download MP3
Show notes
ជនជាតិដើមភាគតិចព្នង ៤នាក់ តំណាងឱ្យពលរដ្ឋជិត ២រយគ្រួសារ​(២០០) បានវិលត្រឡប់ទៅខេត្តមណ្ឌលគិរីវិញហើយ នៅថ្ងៃទី ២៩ មិថុនា បន្ទាប់ពីពួកគាត់បានដាក់ញត្តិនៅក្រសួងមហាផ្ទៃ និងក្រសួងដែនដី នៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។ ពួកគេបានស្នើឱ្យស្ថាប័នថ្នាក់ជាតិទាំងនេះ អន្តរាគមន៍ជា ក្នុងករណីដែលពួកគេចោទថា លោក ស ថេត និងលោក គឹម រស្មី បានព័ទ្ធរបងលួសជុំវិញភ្នំចំនួន ២ ទំហំជិត ២០ហិកតារ ដុតកម្ទេចផ្ទះសហគមន៍៦ខ្នង ប៉ះពាល់ព្រៃសមូហភាព និង បាត់បង់វាលស្មៅ ដែលអ្នកភូមិព្រលែងគោក្របី ។