ពេលព្រឹក
ពេលព្រឹក
RFA
''វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ​កំពុង​ធ្វើឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ភូមិជាច្រើន​''
11 minutes Posted Jun 28, 2021 at 8:19 pm.
0:00
11:39
Download MP3
Show notes
អង្គការ​ចំនួនពីរ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ​និងសិទ្ធិដីធ្លី ​រកឃើញ​ថា ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅកម្ពុជា ​កំពុង​ធ្វើឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ភូមិ​ជាច្រើន។ អង្គការទាំង​ពីរ ​និង​សហគមន៍​ដែល​រងគ្រោះ​ដោយ​បំណុល​ ទាមទារឲ្យ​រដ្ឋាភិបាល​ ស្ថាប័ន​ផ្តល់ប្រាក់កម្ចី ​និង​ភាគី​ពាក់ព័ទ្ធ ​គិតគួរ​ធ្វើ​យ៉ាងណា​ឲ្យអ្នកខ្ចីប្រាក់​ទទួល​បាន​នូវការ​អនុ​គ្រោះ ​បើពុំនោះទេ​ បញ្ហា​បំណុលនេះ ​នឹងនាំឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ​បន្ត​ប្រឈម​នឹង​ភាព​អត់ឃ្លាន ​ពលកម្ម​កុមារ ​ចំណាក​ស្រុក ​ការលក់ដី​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្សជា​ច្រើន​ទៀត។​ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ មិនចាប់​អារម្មណ៍​ចំពោះ​របាយ​ការណ៍​ស្រាវជ្រាវ​នេះ​ និង​អះអាងថា ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​មាន​គោលការណ៍​របស់ខ្លួន​​ក្នុងការ​ជួយ​គាំទ្រ​អតិថិជន ​ក៏ដូច​បានអនុវត្ត​តាមច្បាប់ និង​គោល​ការណ៍ណែនាំ​របស់​រដ្ឋាភិបាល​។​​​