Show notes
ពលករខ្មែរជាច្រើននាក់ធ្វើការនៅប្រទេសថៃ កំពុងជួបការលំបាកអំពីជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពេលអាជ្ញាធរថៃបានបិទខ្ទប់មិនឱ្យពួកគាត់ចាកចេញពីកន្លែងធ្វើការ។ អាជ្ញាធរថៃបានបិទខ្ទប់ការដ្ឋានសំណង់នៅទីក្រុងបាងកកនិងខេត្តចំនួន៥ជាប់ទីក្រុងបាងកករយៈពេល១ខែ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិល យល់ថា ពលករខ្មែរដែលធ្វើការក្រៅប្រព័ន្ធអាចនឹងរងផលប៉ះពាល់ខ្លាំងពីការបិទខ្ទប់នេះ។

