Show notes
មេធាវីការពារក្ដីឱ្យមេបក្សប្រឆាំងលោក កឹម សុខា គ្រោងជួបគ្នានៅសប្ដាហ៍ក្រោយដើម្បីពិនិត្យខ្លឹមសារនៃលិខិតដែលពួកគេនឹងដាក់ទៅតុលាការក្រុងភ្នំពេញស្នើទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា។ អ្នកវិភាគមិនសង្ឃឹមថា តុលាការយល់ព្រមទម្លាក់ការចោទប្រកាន់លើករណីនេះទេ ខណៈសហគមន៍អន្តរជាតិ មិនទាន់បញ្ចេញទណ្ឌកម្មធ្ងន់ៗលើរដ្ឋាភិបាលលោក ហ៊ុន សែន។

