Show notes
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបង្ក្រាបគ្រឿងញៀនមិនមែនត្រឹមតែនាយក រដ្ឋមន្ត្រីចេញអនុសាសន៍ទេ តែត្រូវទាមទារឱ្យបង្ក្រាបលើឈ្មួញធំៗ និងអ្នកមានអំណាចដែលនៅពីក្រោយនៃការជួញដូរនេះ។ ការថ្លែងបែបនេះ គឺបន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ណែនាំទៅមន្ត្រីរបស់លោកមិនត្រូវធ្វើខ្នងបង្អែកឈ្មួញគ្រឿងញៀន និងកុំបន្ធូរបន្ថយការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

