Show notes
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាលើកដំបូងជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមមាន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល នៅរសៀលថ្ងៃទី២៤មិថុនា នេះ។ នៅក្នុងជំនួបទាំងនោះ សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានលើកយកបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ លំហប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់អង្គការសង្គមស៊ីវិល ជាដើម ទៅកាន់មន្ត្រីកម្ពុជា។

