Show notes
គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់ឃុំនៅពន្ធនាគារនៅខេត្តត្បូងឃ្មុំអះអាងថាប្ដីរបស់គាត់ស្គមស្គាំង ទ្រុឌទ្រោមខុសប្រក្រតីនៅមន្ទីរឃុំឃាំង។ លោកស្រី ព្រួយបារម្ភខ្លាចប្ដីរបស់គាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលខាងមុខ។ មន្រ្តីសង្គមស៊ីវិលយល់ថាតុលាការ និងស្ថាប័នពាក់ព័ន្ធ គួរដោះលែងពួកគាត់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

