ពេលព្រឹក
ពេលព្រឹក
RFA
ជនជាតិ​កួយ​ជាង​១០០​គ្រួសារ ​ខេត្តព្រះវិហារ​ បន្ត​វ៉ា​ករណី​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ចំនួន​ពីរ រំលោភ​យក​ដី​ស្រែ​ចម្ការ​ពួកគាត់​ជាង ​៤០០​ហិកតារ​
6 minutes Posted Jun 22, 2021 at 9:14 pm.
0:00
6:08
Download MP3
Show notes
ពលរដ្ឋ​ជាង​១០០​គ្រួសារ​ (១១០)​ ភាគច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ស្រុក​រវៀង បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ភ្នំ​លុង ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ ​ករណី​ក្រុមហ៊ុន​ឌែលខម​ ខេមបូឌា​ (Delcom Cambodia) ​និងក្រុមហ៊ុន ​ស៊ឺន សាន ​បាន​ហ៊ុមព័ទ្ធនិង​ឈូសឆាយ​រំលោភ​យក​ដី​ស្រែ​ចម្ការ ​ច្បារ​ដំណាំ​ពួកគាត់​អស់​រាប់​រយ​ហិកតារ​ ជា​ថ្មី​ទៀត​។ អ្នកភូមិ​ថា ​រយៈ​ពេល ​៧ ​ថ្ងៃ​ មក​ហើយ ​ដែល​ពលរដ្ឋ​ស្រែក​តវ៉ា តែ​ពុំ​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ក្តី​កង្វល់​រួម​របស់​ពួកគាត់​នោះទេ​។